អត្តពលិកកីឡាចំបាប់ ១៥ រូបចូលរួមការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនី និងគ្រូបង្វឹកសរុបចំនួន១៥រូប ចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួត​កីឡា​ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ដែលការប្រកួត​ផ្លូវការ​ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥។

សម្រាប់ការចូលរួមជើងឯកប្រចាំតំបន់មួយនេះ អត្តពលិកកម្ពុជា១៥រូប នឹងត្រូវចេញដំណើរទៅនៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៥នេះ ដោយចែកចេញជា២វេន ពេលព្រឹក ម៉ោង៩ មានគ្រូជំនួយនិងអាជ្ញាកណ្តាល ៣រូបរួមមាន លោក កាង ដែនពិសិដ្ឋ អ្នកគ្រូចូវ សុធារ៉ា និងលោក នុតសេរីរដ្ឋា ទៅចូលរួមប្រជុំបច្ចេកទេស ក្នុងព្រឹត្តិការណ៍ Southeast Asian & Invitational Championship (ការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍) មុនកីឡាករកីឡាការិនីទៅដល់ ។ រីឯកីឡាករកីឡាការិនីចំនួនចំនួន ១២រូបត្រូវចេញដំណើរម៉ោង៩យប់ ក្នុងនោះមានកីឡាករ ហេង វុទ្ធី .កីឡាករ ហេង រ័ត្តថា .កីឡាករ កែវ សុភ័ក្ត. កីឡាករ យុន ប៉ុនណា .កីឡាករ ឈឿន ឈាង .កីឡាករ លឹម សុខលាង. សឿន សុភាស់. កីឡាករ ឈឿន វាសនា .កីឡាករ ឆាំ ពិស៊ុន និងកីឡាការិនី៣រូប​ រួមមាន​កីឡាការិនី ជា កញ្ញា .កីឡាការិនី ជឿន ស្រីឡែន និងកីឡាការិនី សម្បត្តិ វណ្ណៈ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី​អា​គ្នេយ៍ នឹងប្រព្រឹត្តទៅនៅសិង្ហបុរី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែ​ឧសភា ឆ្នាំ២០២៥ ។ វត្តមានចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍​អន្តរជាតិមួយនេះ គឺជាការចូលរួមប្រកួតដើម្បី វាស់ស្ទង់កម្រិត​សមត្ថ​ភាព ក្នុងការត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី​៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ នាអំឡុង ខែធ្នូ ឆ្នាំ​២០២៥​ខាងមុខនេះ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner