អ៊ីរ៉ង់បង្អួតទីក្រុងដ្រូនពិឃាតកម្លាអាមេរិក-អ៊ីស្រាអែល
តេហេរ៉ង់ ៖ វីដេអូចែកចាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានសម្ញែងពីអ្វីដែលខ្លួននិយាយថា ជាទីក្រុងមួយ ក្នុងចំនោមទីក្រុងយន្តហោះគ្មានមនុស្សបើកក្រោមដីរបស់អ៊ីរ៉ង់ ដែលផ្ទុកទៅដោយដ្រូនរាប់រយគ្រឿង។
ទន្ទឹមគ្នានេះ ប្រធានឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានព្រមានធ្ងន់ៗកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារណាមួយដោយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ គឺប្រៀបដូចជាការ “បើកទ្វារនរក”។
លោក Salami បាននិយាយនៅក្នុងវីដេអូមួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអ៊ីរ៉ង់ថា នេះគឺជាសារគំរាមដ៏ធ្ងន់ធ្ងរដល់អាជ្ញាធរអ៊ីស្រាអែល និងអាមេរិក… ប្រសិនបើពួកអ្នកបង្កកំហុស នោះយើងនឹងបើកទ្វារនរកសម្រាប់ពួកអ្នក។
ប្រតិកម្មធ្ងន់ៗរបស់អ៊ីរ៉ង់នេះ កើតកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបញ្ជូនសារគំរាម ខ្លាំង បំផុត ប្រឆាំង នឹង អ៊ីរ៉ង់ កាល ពី ថ្ងៃ ព្រហស្បតិ៍ ដោយ ព្រមាន ថា ខ្លួននឹងវាយប្រហារអ៊ីរ៉ង់ឱ្យដូចអ្វីដែលពួកគេបានធ្វើចំពោះ ក្រុម ហាម៉ាស ក្នុង តំបន់ ហ្គាហ្សា បន្ទាប់ ពី ក្រុម ឧទ្ទាមហ៊ូទី ដែល គាំទ្រ ដោយ អ៊ីរ៉ង់ បាន វាយ ប្រហារ ព្រលាន យន្តហោះ Ben Gurion របស់អ៊ីស្រាអែល៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា