និយាយពីកីឡា នឹកឃើញ វឌ្ឍនៈ មុនគេ! ក្រុមហ៊ុនរបស់ខ្មែរ ដែលលើក​ស្ទួយគ្រប់វិស័យកីឡាជាតិ

ភ្នំពេញ:នៅគ្រប់ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិដ៏ធំៗ ដែលបន្សល់ទុកនូវភាពជក់ចិត្ត​ដិតអារម្មណ៍ និងមោទនភាពជាតិដ៏​ក្រៃលែង គេតែងនឹកឃើញដល់អ្នករៀបចំ និងគាំទ្រ ។នោះគឺក្រុមហ៊ុន វឌ្ឍនៈ ជាអ្នកចូលរួមចំណែកដ៏សំខាន់មុនគេ។

ក្រុមហ៊ុន វឌ្ឍនៈជាក្រុមហ៊ុនរបស់ខ្មែរ ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ភាគរយ ។ជាក្រុមហ៊ុន​មានភាពលេច​ធ្លោ​ខ្លាំងក្នុងឧស្សាហកម្មផលិត​ស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ។ក្រុមហ៊ុននេះ​បង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុត​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យកីឡាគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​អស់រយៈពេលជាយូរឆ្នាំមកហើយ ដោយបាន​ក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការ​អភិវឌ្ឍវិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើន។

សកម្មភាពដ៏លេចធ្លោជាច្រើនឆ្នាំកន្លងមកនេះមិនមែនកើតឡើងដោយចៃដន្យ ឬឯកឯងនោះទេ ។កត្តាអ្នកដឹកនាំគឺជា​ការបង្កើតសមិទ្ធផល។ ក្រុមហ៊ុន វឌ្ឍនៈ ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក ប្រកបដោយចក្ខុវិស័យវែង​ឆ្ងាយ បានផ្តល់ការឧបត្ថម្ភយ៉ាងពេញទំហឹងដល់ព្រឹត្តិការណ៍កីឡា ពានរង្វាន់ ស្ថាប័នកីឡា ក្លិប កីឡាករ កីឡាការិនី និងសកម្មភាពកីឡាផ្សេងៗជាច្រើនទៀត។

ជាក់ស្តែង ក្រុមហ៊ុន វឌ្ឍនៈ បានបន្តជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge 2024/2025 រវាងក្រុម​ព្រះខ័នរាជស្វាយរៀង និងក្រុមអាកាដា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដោយមាន​អ្នក​ទិញសំបុត្រទស្សនាជិត ៦ ម៉ឺននាក់ ដែលជាសក្ខីភាពនៃការស្រឡាញ់វិស័យ​កីឡា​បាល់ទាត់ និងការគាំទ្រចំពោះក្រុម​ទាំងពីរ។

ការគាំទ្រដ៏ធំធេងនេះ រំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើក កីឡា​ស៊ីហ្គេម (SEA Games) លើកទី៣២ និង កីឡាអាស៊ាន ប៉សរ៉ាហ្គេម (ASEAN Para Games )លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៅពហុ​កីឡ​ដ្ឋានជាតិមរតកតេជោ ប្រកបដោយ​ភាព​សាទរនិងអស្ចារ្យបំផុត ដោយមាន​ក្រុមហ៊ុន វឌ្ឍនៈ ជាអ្នកចូលរួមឧបត្ថម្ភដ៏​ធំផងដែរ។

ការចូលរួមចំណែកដោយឆន្ទៈមោះមុតរបស់ក្រុមហ៊ុន វឌ្ឍនៈ បានធ្វើឱ្យ​ព្រឹត្តិការណ៍​កីឡាដ៏ធំក្នុងតំបន់​អាស៊ានមួយ​នេះទទួល​បានការកោត​សរសើរ​ពី​អន្តរជាតិចំពោះស្មារតីជាតិ និងការចូលរួមយ៉ាងសប្បាយរីករាយពី​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែននាក់។

រួមចំណែកលើកស្ទួយវិស័យកីឡារបស់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈបានឧបត្ថម្ភ​ដល់​វិស័យ​កីឡាជាច្រើនផ្សេងទៀត រួមមាន៖

  • ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣
  • សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)
  • លីគបាល់ទាត់កំពូលកម្ពុជា (Cambodian Premier League)
  • ការប្រកួតកីឡាជាតិ ៣ ឆ្នាំជាប់ៗគ្នា
  • ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងជាច្រើន
  • ព្រឹត្តិការណ៍ គ្រុឌគុនខ្មែរ និង ដ្រាហ្គិនគុនខ្មែរ
  • គ្រុឌស៊ូបភើខាប់
  • ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ជើងឯកអនុវិទ្យាល័យ និងវិទ្យាល័យ
  • ការគាំទ្រដល់ក្លិបបាល់ទាត់ល្បីៗ ដូចជា គិរីវង់សុខសែនជ័យ ព្រះខ័នរាជ​ស្វាយរៀង និងបឹងកេត

អ្វីដែលជាការកត់សម្គាល់ដ៏ពិសេសនោះ ក្រុមហ៊ុន វឌ្ឍនៈ បានរៀបចំការ​ប្រកួត​ប្រដាល់គុនខ្មែរជាច្រើនកម្មវិធីជា​ប្រចាំ​សប្តាហ៍ ដែលជាកម្លាំងចលករដ៏​សំខាន់​ក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ។
ក្រុមហ៊ុនក៏បានផ្តល់ការឧបត្ថម្ភដល់ការប្រកួតកីឡាគុនចម្រុះផងដែរ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែផ្តល់ថវិកាផ្ទាល់ដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងក្រុមការងាររៀបចំការប្រកួត​ប្រដាល់ដើម្បីលើកកម្ពស់ជីវភាព និង​ផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការបន្តអាជីព ក៏ដូចជាការឧបត្ថម្ភដល់កីឡាករ កីឡា​ការិនីគុនខ្មែរដែលបានចេញទៅប្រកួតនៅក្រៅប្រទេស និងសកម្មភាព​កីឡា​ជាច្រើនផ្សេងទៀតអស់រយៈពេលជាច្រើន​ឆ្នាំមកហើយ។

ការចូលរួមចំណែកដ៏ធំធេង និងជាបន្តបន្ទាប់របស់ក្រុមហ៊ុន វឌ្ឍនៈ បានបង្ហាញ​ឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុង​ការ​គាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡានៅ​កម្ពុជា​ឱ្យកាន់តែរីកចម្រើនទៅមុខ៕
អត្ថបទ:ទីផ្សារ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner