Trump ផ្តើមកម្មវិធីជិះយន្តហោះមិនគិតថ្លៃ បូកថែម១,០០០ដុល្លារឲ្យជនអន្តោប្រវេសន៍

បរទេស ៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចាប់ផ្តើម កម្មវិធីផ្តល់សំបុត្រយន្តហោះ និង បូកបន្ថែម នូវប្រាក់១,០០០ដុល្លារ ដល់ជនអន្តោប្រវេសន៍ ដែលស្ម័គ្រចិត្ត ចាកចេញពីសហរដ្ឋអាមេរិក។

មេដឹកនាំ វ័យ៧៨ឆ្នាំ រូបនេះ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដំណើរការកម្មវិធី CBP Home នេះ កាលពីថ្ងៃសុក្រ។ លោក Trump បានរិះគន់ ជនអន្តោប្រវេសន៍ ដោយបន្ទោសខ្លាំងៗថា ជាការឈ្លានពាន ពេញលេញ ពីសំណាក់អ្នកដែលស្នាក់នៅ ក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់ បង្កជាឧក្រិដ្ឋកម្ម និង អំពើហិង្សា។

លោក Trump បានសរសេរ តាមរយៈការបង្ហោះសារ ទៅកាន់បណ្តាញសង្គម Truth Social ថា
«ជនបរទេសខុសច្បាប់ ដែលស្នាក់នៅអាមេរិក ប្រឈមមុខនឹងការផ្តន្ទាទោស រួមទាំង ការនិរទេសភ្លាមៗ ដោយឆន្ទានុសិទ្ធិ របស់យើង … ចំពោះជនបរទេស ខុសច្បាប់ ទាំងអស់.. សូមកក់ជើងហោះហើរ ដោយឥតគិតថ្លៃ របស់អ្នក ឥឡូវនេះ!»

លោក Trump បាននិយាយថា នរណាដែលមិននិរទេសខ្លួនឯង អាចប្រឈមមុខនឹង ការជាប់ពន្ធនាគារដ៏យូរ និង ការពិន័យហិរញ្ញវត្ថុ ដ៏ធំសម្បើម ជាមួយនឹង ការរឹបអូសទ្រព្យសម្បត្តិ។

សេចក្តីប្រកាសអំពីកម្មវិធី បានរៀបរាប់ថា «នឹងបង់ប្រាក់ឱ្យម្នាក់ៗ នូវចំនួនជាក់លាក់ ហើយយើងនឹងនាំពួកគេ ជិះយន្តហោះដ៏ស្រស់ស្អាត ត្រឡប់ទៅកន្លែងដើម របស់ពួកគេវិញ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner