អាមេរិកថាអ៊ីរ៉ង់អស់ពេលចរចាត្រឹមស្អែក

បរទេស ៖ បេសកជនពិសេស របស់សហរដ្ឋអាមេរិក បានព្រមានថា ប្រសិនបើកិច្ចពិភាក្សា ជាមួយប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ ស្អែកនេះ មិនមានផលិតភាពទេនោះ អាមេរិកនឹងមិនបន្តទៀតទេ ហើយ អាមេរិកនឹងត្រូវដើរ តាមផ្លូវផ្សេង។

នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Breitbart ដែលត្រូវបានបង្ហោះ កាលពីថ្ងៃសុក្រ Steve Witkoff មនុស្សជំនិតរបស់លោកប្រធានាធិបតី Trump បាននិយាយថា «សង្ឃឹមថា ថ្ងៃអាទិត្យនេះ ពួកគេនឹងបង្កើតឲ្យមានផ្លែផ្កា ដែលមានន័យថា នឹងបន្តកិច្ចពិភាក្សា បន្ថែមទៀត»។

លោក Witkoff បាននិយាយថា អ៊ីរ៉ង់បានប្រាប់ សហរដ្ឋអាមេរិកថា ខ្លួនមិនចង់បានអាវុធនុយក្លេអ៊ែរ ជាជំហរដែលក្រុងតេអេរ៉ង់ បានរក្សាមក ជាយូរមកហើយ។

បេសកជនពិសេសរូបនេះ បានបញ្ជាក់ទៀតថា កិច្ចពិភាក្សា គឺផ្តោតទាំងស្រុង លើបញ្ហានុយក្លេអ៊ែរ ដែលជាការផ្លាស់ប្តូរដ៏ធំ ក្រោមការប៉ុនប៉ង របស់រដ្ឋបាល Trump ក្នុងការដោះស្រាយ យ៉ាងទូលំទូលាយ ដោយបារម្ភពីសកម្មភាពឈ្លានពាន របស់អ៊ីរ៉ង់ នៅក្នុងតំបន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner