មន្ទីរបរិស្ថាន ខេត្តព្រះវិហារ ចេញសេចក្តីបំភ្លឺ ជុំវិញការចេញផ្សាយរបស់ RFA Khmer ពីបញ្ហាព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ

(ភ្នំពេញ)៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញសេចក្តីបំភ្លឺមួយដោយបានបញ្ជក់ថា ជាករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងមានចរិតញុះញង់បង្កបញ្ហានានាក្នុងសង្គម ដោយសារព័ត៌មាន RFA Khmer កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ និងការផ្តល់ព័ត៌មានក្លែងបន្លំដោយ បុគ្គលឈ្មោះ ម៉ា ចិត្រា ចំពោះព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងខេត្តព្រះវិហារ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបរិស្ថាន ខេត្ត ព្រះវិហារ បានបញ្ជាក់ថា សារព័ត៌មាន RFA khmer បានចុះផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ប្រើព័ត៌មានចាស់ រូបភាពចាស់ មិនឆ្លុះបញ្ចាំងកាពិតជាក់ស្តែងនៃស្ថានភាពព្រៃឈើក្នុងពេលបច្ចុប្បន្ន ព្រមទាំងមានចរិតញុះញង់ បំពុលសង្គម ធ្វើឲ្យសាធារណជន មានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំនិងស្ថាប័នសាធារណៈ។

បុគ្គលឈ្មោះ ម៉ា ចិត្រា តែងតែចូលធ្វើសកម្មភាព ក្នុងតំបន់ការពារដោយគ្មានច្បាប់អនុញ្ញាត បានបង្កើតព័ត៌មានមិនពិត មានចេតនាញុះញង់ ប៉ុនប៉ងនិងបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីបម្រើ ឱ្យនយោបាយរបស់ក្រុមអគតិក្រៅច្បាប់នៅក្រៅប្រទេស។

មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិបានអនុវត្តលើការអនុវត្តតួនាទីភារកិច្ច និងមានការ ទទួលខុសត្រូវខ្ពស់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តនានាជាធរមានដោយ មានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៃបញ្ជាការកងឯកភាពខេត្ត អាជ្ញាធរដែនដី ជាពិសេសជាមួយសហ គមន៍មូលដ្ឋាន ធ្វើការចុះល្បាតនិងអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់សកម្មភាពបទល្មើសធនធានធម្មជាតិ បង្កើនគម្របបៃតង សំដៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តព្រះវិហារបានអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល និងក្រុម ខិលខូចចំពោះករណីខាងលើ និងស្នើសុំសារព័ត៌មាន បញ្ឈប់ការផ្សាយព័ត៌មានមិនពិត និងត្រូវគោរពក្រមសីល ធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner