គ.ជ.ប ធ្វើបច្ចុប្បន្នភាព ពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​បាន​ឱ្យ​ដឹងថាយោងតាមភាពចាំបាច់ និង ក្នុងគោលបំណង ដើម្បីបង្កើន​ប្រសិទ្ធភាពនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតចំពោះអ្នកដែលមិនបាន ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុង​បញ្ជី​បោះ​ឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ឱ្យទទួលបានលទ្ធផលខ្ពស់ តាមការ​​រំពឹង គ.ជ.ប បានធ្វើការណែនាំដល់ ប្រធានលេខាធិ​ការដ្ឋាន​រាជធានី ខេត្តរៀប ចំការបោះឆ្នោត (លធ.ខប) ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងប្រធានក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវយកចិត្តទុកដាក់អនុវត្ត ដូចខាងក្រោម ៖

ទី១-ក្នុងករណីអ្នកបោះឆ្នោត ដែលមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យ​ជីវមាត្រក្នុងបញ្ជីបោះឆ្នោត ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ ប្រភេទទី៣) អស់សុពលភាព កបឃ.ស និង ក.ច.ប ត្រូវ ផ្តល់​ការយល់ព្រមជូនសាមីអ្នកស្នើសុំ សម្រាប់ការបំពេញលក្ខខណ្ឌធ្វើ​បច្ចុប្បន្ន​ភាពទិន្នន័យជីវមាត្ររបស់ សាមីខ្លួន។

ទី២-ប្រធាន លធ.ខប ប្រធាន កបឃ.ស និងប្រធាន ក.ច.ប ត្រូវផ្សព្វផ្សាយ និងជម្រាបជូន ដល់អ្នកបោះឆ្នោតដែលប្រើប្រាស់ អ.ខ ប្រភេទទី៣ អស់សុពលភាព ដើម្បីបំពេញលក្ខខណ្ឌធ្វើ​បច្ចុប្បន្ន​ភាព ទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត នៅពេលទទួលបាន អ.ខ ប្រភេទថ្មី ត្រូវធ្វើការផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោតក្នុងបញ្ជី​បោះឆ្នោតឱ្យបានត្រឹមត្រូវតាម អ.ខ ដែលទើបទទួលបាន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner