កីឡាករចំបាប់កម្ពុជាដណ្ដើមបានមេដាយ ២គ្រឿងបន្ថែម ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី

អត្ថបទដោយ៖
ធី ដា

(ភ្នំពេញ)៖ កីឡាករចំបាប់កម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង បន្ថែមទៀត ក្នុងព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នាប្រទេសសិង្ហបុរី នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ នេះ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ គ្រឿង។

មេដាយ២គ្រឿងបន្ថែមទៀតនោះ កីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម និងកីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម ដោយគិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក្រុមកីឡាចំបាប់កម្ពុជា ឈ្នះមេដាយចំនួន ៣គ្រឿង គឺប្រាក់ ១ និងសំរឹទ្ធ២ ខណៈការប្រកួតនៅសល់ ១ថ្ងៃទៀត គឺថ្ងៃទី១២ ខែឧសភា ។

គួរំលឹកផងដែរថា ៖ ព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងនោះកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕

ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner