សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយបងប្អូនប្រជាពលរដ្ឋឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ
អត្ថបទដោយ៖
លី ពៅ
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃ១៥កើត ខែពិសាខ ព.ស ២៥៦៩ ជាថ្ងៃវិសាខបូជា ដែលជាបុណ្យដ៏សំខាន់មួយនៃព្រះពុទ្ធសាសនា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយបងប្អូនប្រជាពលរដ្ឋឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។
ពិធីត្រូវបានរៀបចំឡើង ដោយមាន លោកយាយ លោកតា ពុកម៉ែ អ៊ុពូមីង បងប្អូនអ្នកកោះពីរ បានមកជួបជុំគ្នានៅក្នុងបរិវេណរូបសំណាក់នាគ ដែលជាបូជនីយដ្ឋាននៅលើទឹកដីឃុំកោះពីរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដោយមានរៀបចំពិធីនមសក្ការព្រះរតនត្រៃ និង រាប់បាត្រព្រះសង្ឃ ១០៨អង្គ។
សូមលោកយាយលោកតា ពុកម៉ែ អ៊ុពូមីង បងប្អូនទាំងអស់គ្នាអនុមោទនាទទួលយកនូវបុណ្យកុសលដែលកើតចេញពីសទ្ធាជ្រះថ្លានៃការប្រារព្ធពិធីបុណ្យតាមលំអានប្រពៃណីព្រះពុទ្ធសាសនាឱ្យបានគ្រប់ៗគ្នា ៕
លី ពៅ








