អាវភ្លៀងអំណោយសម្តេចទាំងទ្វេសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា ត្រូវបានផ្តល់ជូន​កងទ័ពនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បាននាំយកអាវភ្លៀងដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ទៅផ្តល់ជូ​នដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការ​កងពល​តូចអន្តរាគមន៍លេខ១២៨ នៅខេត្តស្ទឹងត្រែងកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកង​ពលតូចអន្តរាគមន៍លេខ១២៨ នៃ​យោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាង​ជ្រាល​ជ្រៅ​បំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលជា​រៀងរាល់ឆ្នាំ សម្តេចតែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខុមាល​ភាព និងជីវភាពរស់នៅរបស់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដោយនៅក្នុង​រដូវភ្លៀងផ្តល់ជូនអាវភ្លៀង និងផ្តល់ជូននូវអាវរងារនៅខែរងារមកដល់ ៕

ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner