កីឡាករ-កីឡាការិនី ចំបាប់កម្ពុជារកបានមេដាយ សរុប៨គ្រឿង ពីព្រឹត្តិការណ៍ចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី

សិង្ហបុរី ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៣នៃបញ្ចប់ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី កីឡាករ-កីឡាការិនី ចំបាប់កម្ពុជា រកបានមេដាយ៥គ្រឿងបន្ថែមទៀត ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿងបន្ថែមទៀត ដែលសរុបមេដាយទាំងអស់បានចំនួន៨គ្រឿង ។

១. កីឡាករ ហេង វុទ្ធី ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៩២គីឡូក្រាម ឈ្នះមេដាយមាស
២. កីឡាករ ហេង រត្តថា ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៩២គីឡូក្រាម ឈ្នះមេដាយប្រាក់
៣. កីឡាករ កែវ សុភ័ក្ត ប្រកួតវិញ្ញសា Freestyle ទម្ងន់ ៧៩គីឡូក្រាម ឈ្នះមេដាយប្រាក់ និងប្រកួតវិញ្ញសា Greco Romance ទម្ងន់ក្រោម ៨២គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ
៤. កីឡាការិនី ជា កញ្ញា ប្រកួតវិញ្ញាសា Freestyle ទម្ងន់ក្រោម ៧២គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ
៥. កីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់គ្រឿង លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម
៦. កីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿង លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម
៧. កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle
សូមបញ្ជាក់ថា ៖ ការចូលរួម ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅសិង្ហបុរី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ របស់អត្តពលិកកម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥នេះ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner