ឥណ្ឌាព្រមានមិនអត់ឱនចំពោះការគំរាមកំហែងនុយក្លេអ៊ែរ

ញូវដែលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី ព្រមានធ្ងន់ៗថា នឹងមិនអត់ឱនចំពោះការគំរាមកំហែងនុយក្លេអ៊ែរណាមួយឡើយ ចំពេលមានភាពតានតឹងខ្លាំងជាមួយប៉ាគីស្ថាន។

ថ្លែងទៅកាន់ប្រជាជាតិខ្លួន លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានស្រែកព្រមានខ្លាំងៗថា គ្មានការអត់ឱនចំពោះការគំរាមកំហែងនុយក្លេអ៊ែរទៀតទេ រីឯការវាយប្រហារភេរវកម្មលើឥណ្ឌា ក៏នឹងត្រូវប្រឈមមុខនូវការឆ្លើយតបដ៏ម៉ឺងម៉ាត់ និង ស្ថិតលើលក្ខខណ្ឌរបស់យើងផ្ទាល់។

សារព្រមានធ្ងន់ៗរបស់មេដឹកនាំឥណ្ឌារូបនេះ កើតឡើងពីរថ្ងៃបន្ទាប់ពីឥណ្ឌា និងប៉ាគីស្ថានឈានដល់បទឈប់បាញ់ ដើម្បីបញ្ឈប់សកម្មភាពយោធាទាំងអស់ ទាំងផ្លូវគោក អាកាស និងសមុទ្រ។

ប្រតិបត្តិការយោធារបស់ឥណ្ឌា បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែឧសភា សំដៅកម្ទេចលើទីតាំងពួកភេរវករចំនួន ៩កន្លែង នៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងចាមមូ និងកាស្មៀរដែលកាន់កាប់ដោយប៉ាគីស្ថាន ដើម្បីជាសងសឹកការវាយប្រហារភេរវកម្មថ្ងៃទី២២ ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់ ភាគច្រើនជាភ្ញៀវទេសចរឥណ្ឌា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner