ក្រសួងបរិស្ថាននឹងរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មជាមួយធម្មជាតិនិងការអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខដុមនីយកម្មជាមួយធម្មជាតិនិងការអភិវឌ្ឍដោយចីរភាព – Harmony with Nature and Sustainable Development” ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីនេះដែរនឹងមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.)។

គួរបញ្ជាក់ថាទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១)ជំរុញការយល់ដឹង ជាសាធារណៈអំពីអព្យាក្រឹត្យភាពជីវៈចម្រុះ ចំពោះជីវិតទាំងអស់នៅលើផែនដី រួមទាំងបញ្ហាប្រឈមផ្នែក សេដ្ឋកិច្ច-សង្គម (២)ជំរុញការរៀបចំឱ្យបានលឿននៃយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ស្របតាមគោលដៅនៃក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (KMGBF) និង បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិ និង(៣)ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ស្ថាប័ន អង្គការដៃគូជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធ សំដៅលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះ នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការចូលរួមអនុវត្តនៅគ្រប់កម្រិត ស្របតាមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

សម្រាប់ក្នុងទិវានេះ ដែរ ក៏មានការតាំងបង្ហាញផលិតផលជីវៈចម្រុះពីសហគមន៍ និងអង្គការដៃគូ ព្រមទាំងមានការ ដាំកូនឈើជានិមិត្តរូបផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner