សិក្ខាសាលាស្តីពីគម្រោងរៀបចំប្លង់គោល ប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី នៅស្រុកកំពង់ត្រាច
កំពត៖រដ្ឋបាលខេត្តកំពតបានរៀបចំសិក្ខាសាលាមួយ នៅភូមិព្រៃធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាចស្តីពីគម្រោងរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីស្រុកកំពង់ត្រាច ។សិក្ខាសាលានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះដែរមានការគាំទ្របច្ចេកទេសពីក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី។

ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជាប្រធានក្រុមការងារ រដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្រាច

ឯក ឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី បានមានប្រសាសន៍ថាសិក្ខាសាលស្តីពីគម្រោងរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីស្រុកកំពង់ត្រាច ក៏ជាការឆ្លើយតបទៅនឹង ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថាកម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕
ដោយ៖ សិលា សារិន
