លោក Putin ថា ទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ីដើរលើផ្លូវកាន់តែជឿនលឿន

មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ី បាននឹងកំពុងដើរលើផ្លូវរីកចម្រើន ហើយលោកជឿជាក់ថា វានឹងបន្តជឿនលឿនឆ្ពោះទៅមុខបន្ថែមទៀតនាពេលអនាគត។

ការអះអាងបែបនេះរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីជួបស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅវិមានក្រឹមឡាំង។

លោកនាយករដ្ឋមន្ត្រី អ៊ីប្រាហ៊ីម បានធ្វើដំណើរមកដល់ទឹកដីរុស្ស៊ីនៅថ្ងៃទី១៣ ខែឧសភា ហើយនឹងបន្តស្នាក់នៅប្រទេសនេះ រហូតដល់ថ្ងៃទី ១៦ ខែឧសភាខាងមុខ។

មេដឹកនាំរុស្ស៊ីរូបនេះបានគូសបញ្ជាក់ទៀតថា ទំនាក់ទំនងរុស្ស៊ី-ម៉ាឡេស៊ីកំពុងរីកចម្រើនជាលំដាប់ ពិសេសមានការអភិវឌ្ឍដោយជោគជ័យ និងស្ថិរភាព។ ភាគីទាំងពីរក៏ចាប់អារម្មណ៍ខ្លាំង ក្នុងការធ្វើឱ្យអន្តរកម្មបែបនេះកាន់តែមានន័យ និងមានផលិតភាព។

បើតាមការបញ្ជាក់របស់លោក ពូទីន ប្រទេសទាំងពីរមានចំណងមិត្តភាពជាប្រពៃណី និងការយល់ដឹងពីគ្នាទៅវិញទៅមក។ យើងតែងតែស្វែងរក និង គិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក ពិសេសការធ្វើការជាដៃគូ និងកសាងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្អែកលើគោលការណ៍គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

លោកនាយករដ្ឋមន្រ្តី Anwar ស្ថិតនៅក្នុងប្រទេសរុស្ស៊ីសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ការអប់រំ លំហអាកាស និងថាមពល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner