រដ្ឋមន្ត្រីទេសចរណ៍ជំរុញការបញ្ជូនគ្រូបង្គោលបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍ ទៅសហគមន៍​រមណីយដ្ឋាន​ប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ

ព្រះវិហារ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញដល់​មន្ទីរ​ទេសចរណ៍ខេត្តព្រះវិហារ និងនាយកដ្ឋាន​ផ្សព្វផ្សាយក្រសួងទេសចរណ៍ សហការ​ជាមួយអាជ្ញាធរជាតិព្រះវិហារ បញ្ជូនគ្រូបង្គោលបណ្តុះបណ្តាលវិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍ ដល់សហគមន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និង​ប្រាសាទ​ព្រះវិហារ។សកម្មភាពនេះ ដើម្បីបង្កើន​គុណភាពផ្តល់សេវា​ទេសចរណ៍​កាន់តែ​ប្រសើរ និងប្រកបដោយវិជ្ជាជីវៈ ។

ការជំរុញនេះកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥​ក្នុងឱកាសឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​អញ្ជើញទស្សនកិច្ច​នៅរមណីយដ្ឋានប្រាសាទកោះកេរ ប្រាសាទព្រះវិហារ សារមន្ទីរ ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងសហគមន៍ធម្មជាតិទំនប់អូរស្វាយ ដើម្បីស្វែងយល់ពីកិច្ចការងារអភិរក្ស ការងារអភិវឌ្ឍ និងសក្តានុពលវិស័យ​ទេសចរណ៍​ក្នុងតំបន់បេតិកភណ្ឌ​ពិភពលោក។

ក្នុងឱកាសនេះដែរឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹងប្រែងរបស់អាជ្ញាធរជាតិព្រះវិហារ លើ​ការងារអភិរក្ស ជួសជុលប្រាសាទ និងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ទាំងពីរ ៕
ដោយ៖ សួន លីណា

ads banner