ឆេះព្រៃកាណាដា ស្លាប់មនុស្សដ៏កម្រ

បរទេស ៖ ភ្លើងឆេះព្រៃដ៏ធំ នៅប្រទេស កាណាដា សម្លាប់មនុស្ស២នាក់ដ៏កម្រ ហើយអ្នកស្រុក ២,០០០នាក់ បានជម្លៀសចេញពីផ្ទះសម្បែង ដើម្បីសុវត្ថិភាព។

ប៉ូលិសបាននិយាយ កាលពីថ្ងៃពុធថា ភ្លើងឆេះព្រៃនេះ បានកើតឡើង នៅភាគកណ្តាលប្រទេសកាណាដា។ ប្រទេសនេះ បានស៊ូទ្រាំនឹងភ្លើងឆេះព្រៃ ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែ ការស្លាប់ដែលពាក់ព័ន្ធ នឹងអ្នកស្រុក គឺកម្រណាស់។

ក្នុងឆ្នាំ២០២៣ ដែលជារដូវកាលភ្លើងឆេះព្រៃ ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះ មានអ្នកស្លាប់តែម្នាក់គត់ ដែលជាអ្នកពន្លត់អគ្គីភ័យ។

សម្រាប់ករណីចុងក្រោយនេះ ប៉ូលីសសហព័ន្ធកាណាដា បានបញ្ជាក់ថា មនុស្សពីរនាក់ ដែលបានស្លាប់ ស្ថិតនៅក្នុងសហគមន៍តូចមួយ នៃតំបន់ Lac-du-Bonnet ក្នុងខេត្ត Manitoba ដែលកំពុងជួបប្រទះនឹងស្ថានភាពក្តៅខុសពីធម្មតា ជាមួយការរាំងស្ងួត និងខ្យល់ខ្លាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner