សម្រាកពីរថ្ងៃ ទេសចរជិត៦ម៉ឺននាក់បានទៅកម្សាន្តខេត្តកំពត

កំពតះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានអះអាងថា ក្នុងថ្ងៃឈប់សម្រាកពីរថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងព្រះរាជពិធីច្រត់ព្រះនង្គ័ល ខេត្តកំពតទទួលភ្ញៀវមកពីជិតឆ្ងាយជិត៦ ម៉ឺននាក់ ខណ:ភ្ញៀវមកកម្សាន្តបានកោតសរសើរពីការអភិវឌ្ឍនៃខេត្តនេះ។

លោក សយ ស៊ីណុល បានឱ្យដឹងថា ថ្ងៃឈប់សម្រាកថ្ងៃទី១៤ និង១៥ ខែឧសភា កន្លងទៅខេត្ដកំពតមា នភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តកំពតសរុប ៥៩ ៤២០នាក់ ក្នុងនោះទេសចរជាតិ ៥៨ ៦២៥នាក់ និងភ្ញៀវបរទេស៧៩៥នាក់។លោកបន្តថា ចំនួនភ្ញៀវបានច្រើនលើសពីការរំពឹងទុក .ជាក់ស្តែងសេវាស្នាក់នៅក្នុងក្រុងពេញអស់ រហូតលេចឮការរអ៊ូរទាំពីភ្ញៀវមួយចំនួនផងដែរ។ ប៉ុន្តែជារួម សេវាកម្មផ្សេងៗមានភាពល្អប្រសើរ ។ភ្ញៀវមានទឹកមុខសប្បាយរីករាយ ហើយមិនមានបាតុភាពអ្វីមួយ កើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

ភ្ញៀវទេសចរជាច្រើនបានលើកឡើងថា កំពតគឺជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញនិង មានការអភិវឌ្ឍឆាប់រហ័ស មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង សេវាកម្មទេសចរណ៍ផ្សេងៗអាចទទួលយកបាន។
ដោយ: សិលា សារិន

ads banner