សប្បុរសជនមានចិត្តសប្បុរសធម៌ អាចចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៥ ក្រោមប្រធានទ តស់ រត់ជុំគ្នាដើម្បីកុមារមានការអប់រំ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៥ នៅក្នុងប៉េង ហួត បឹងស្នោ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍រត់ សប្បុរសធម៌នេះរៀបចំឡើងក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ សិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់ នៅអង្គការផ្កាយសមុទ្រ។ជាមួយគ្នានេះ ព្រឹត្តិការណ៍រត់មួយនេះ ជាការជួយជម្រុញដល់ស្មារតីកីឡាតាមមូលដ្ឋាន និងលើកកម្ពស់ សាមគ្គីភាព និងជាសុខភាពសហគមន៍ផងដែរ។ លើសពីនេះទៀតផងដែរ កម្មវិធីរត់នឹងប្រព្រឹត្តទៅជាមួយសកម្មភាពកំសាន្តសប្បាយ ដ៏សំបូរបែប ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមថែមទៀតផង ដែលមានដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកំសាន្តផ្សេងៗនៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។
ព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាការរត់ប៉ុណ្ណោះទេ តែវាជាឱកាស ដែលលោកអ្នកអាចផ្លាស់ប្តូរ ជីវិតកុមារក្រីក្រជាង ៧០០នាក់ ជាមួយនឹងអ្នករត់រាប់ពាន់នាក់ទៀត ដែលមានបេះដូង សប្បុរសធម៌ ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងព្រឹត្តិការណ៍រត់នេះក៏នឹងទទួលបានអាវ យឺតដ៏ស្រស់ស្អាត ស្លាកសម្គាល់លេខរត់ ទឹកពិសាបរិសុទ្ធ និងអាហារសម្រន់ថែមទៀតផង ។
សម្រាប់ព្រឹត្តិការណ៍រត់សប្បុសធម៌ប្រចាំឆ្នាំនេះ អង្គការផ្កាយសមុទ្រក៏មានក្តីរីករាយជាពន់ពេក ក្នុងការទទួលស្វាគមន៍៖ ●ក្រុមហ៊ុន TADA, សណ្ឋាគារ Courtyard By Marriott Phnom Penh, Kofi Co., Ltd., ក្រុមហ៊ុន Cambodia Beverages Company LTD., អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) និង Jati Koh Russey ដែលឧបត្ថម្ភគាំទ្រដល់កម្មវិធីក្នុងនាមជា Silver Sponsor, រួមទាំង ●ក្រុមហ៊ុន Eleven One Kitchen, មន្ទីរពេទ្យ Hospicare, ក្រុមហ៊ុន SOURCEAMAX Asia Co.,Ltd., ក្រុមហ៊ុន U & Me Spa, ក្រុមហ៊ុនទេសចរណ៍ Sophiya Travel និង Tropicam Fruit And Vegetable Co., Ltd. ក្នុនាមជា Bronze Sponsors ផងដែរ។ ការឧបត្ថម្ភគាំទ្រដ៏សំខាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងអស់ខាងលើ ចំពោះសកម្មភាពគាំទ្រដល់សហគមន៍ និងទំនួលខុសត្រូវសង្គម ។
អង្គការផ្កាយសមុទ្រក៏សូមសំដែងការថ្លែងអំណរគុណដល់ The Peninsula Phnom Penh, Starbalm Cambodia, BookMe+, The Bale Phnom Penh និង Tribe Phnom Penh Post Office Square សម្រាប់ការរួមចំណែកយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាអ្នក ឧបត្ថម្ភ ដែលនឹងជួយឲ្យកម្មវិធីរត់នេះដំណើរការទៅយ៉ាងរលូន និងទទួលបានភាពជោគជ័យ ។ សកម្មភាពមួយនេះគឺបានសបញ្ជាក់ពីកិច្ចសហការដ៏រឹងមាំរបស់ក្រុមហ៊ុនទាំងនេះ ដោយរួមគ្នា ដើម្បីបង្កើតភាពវិជ្ជមានក្នុងសហគមន៍របស់យើង ។
បន្ថែមពីនេះទៀត ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការដ៏ធំរបស់ យើងគឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប និង សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងក្រុមហ៊ុន Compass Advertising សម្រាប់ការជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍រត់នេះ។ ការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងនេះក្នុងការជួយដល់សហគមន៍ក្រីក្រគឺពិតជាបានគាំទ្រដល់បេសកកម្មរបស់អង្គការផ្កាយសមុទ្រ ហើយពួកយើងពិតជាមានមោទនភាព ដែលបានរួមសហការជាមួយគ្នា ។សូមបញ្ជាក់ ប្រសិនបើសប្បុរសជនមានបំណងចង់ចុះឈ្មោះចូលរួមសូមចូលទៅកាន់លីងខាងក្រោម៕

https://forms.gle/R7HnZnmXWM7ucXfEA

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner