សត្វទន្សោង ១៦ក្បាល នៅខេត្តស្ទឹងត្រែង ត្រូវបានជួយសង្គ្រោះ

ស្ទឹងត្រែង៖កម្លាំងអាជ្ញាធរ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បាន​កៀង​ប្រមូលហ្វូងសត្វទន្សោងចំនួន ១៦ក្បាល ដែលធ្វើបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំណុច​ដែលអាច​ប្រឈមនឹងហានិភ័យពីការប្រមាញ់របស់ជនខិលខូច។សកម្មភាព​នេះបានធ្វើឡើងរយៈពេលបីថ្ងៃ នៅក្នុង​ភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ការកៀង និងស្ទាក់ចាប់សត្វទន្សោងទាំង ១៦ក្បាលនេះ បានធ្វើឡើង​ក្រោមកិច្ច​សហការ រវាងកម្លាំងជំនាញរដ្ឋបាល​ព្រៃ​ឈើ, មន្រ្តីនៃមន្ទីរបរិស្ថានខេត្ត, កងរាជ​អាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរ​ស្វាយសែនជ័យ និង​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសៀមប៉ាង និងមានកិច្ចសហការគាំទ្រពី​អង្គការ​អភិរក្សសៀមប៉ាង និង​ក្រុមហ៊ុន​រ៉ាយហ្សីងហ្វូនិក ។សត្វទន្សោងទាំងនេះ​បានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង ដើរមកដល់ចំណុច​ដែលមាន​ការ​គម្រាមកំហែងពីការតាមប្រមាញ់របស់ក្រុមជនខិលខូចមួយចំនួនតូចនៅក្នុងមូលដ្ឋាន។

ប្រតិបត្តិការរួមគ្នាដែលមានរយៈពេល៣ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ក្រុមការងារប្រមូល​បានសត្វ​ទន្សោង​ចំនួន ១៦ក្បាល ក្នុងនោះសត្វ​ទន្សោង​ញីចំនួន ១១ក្បាល។ សត្វទាំងនេះត្រូវបានយកទៅរក្សាទុក និងអភិរក្ស​នៅកន្លែងដែលមានសុវត្ថិភាពវិញ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner