លោក គីម ជុងអ៊ុន ចុះពិនិត្យសមយុទ្ធដែនអាកាសប្រឆាំងយន្តហោះដ្រូន

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ សមយុទ្ធដែនអាកាស និងសមយុទ្ធវាយប្រហារតាមអាកាសប្រឆាំងយន្តហោះគ្មានមនុស្ស ឬដ្រូន ហើយបានជំរុញឲ្យកងទ័ពពង្រឹងការត្រៀមខ្លួនធ្វើសង្គ្រាម។

សារព័ត៌មាន Rodong Sinmun បានរាយការណ៍ថា លោក គីម បានចុះត្រួតពិនិត្យសមយុទ្ធយោធា ដែលផ្តោតសំខាន់លើការតាមដាន និងបំផ្លាញមីស៊ីលបញ្ជាទិសរបស់សត្រូវ ពិសេសយន្តហោះដ្រូនអត្តឃាត។

កាសែតកូរ៉េខាងជើងនេះ បានបញ្ចេញរូបភាពយន្តហោះ ចម្បាំង បាញ់ កាំជ្រួច ឆ្ពោះ ទៅ រក គោលដៅ និង ឧទ្ធម្ភាគចក្រ វាយប្រហារ យន្តហោះ គ្មាន មនុស្ស បើក។ សមយុទ្ធនេះ ក៏មានការធ្វើតេស្តយន្តហោះដ្រូនឈ្លបយកការណ៍យុទ្ធសាស្ត្រ និងយន្តហោះដ្រូនពហុគោលបំណងផងដែរ។

ទន្ទឹមគ្នានោះ ប្រមុខរដ្ឋកូរ៉េខាងជើង លោក Kim បានអំពាវនាវឱ្យគ្រប់អង្គភាពនៃកងកម្លាំងយោធាទាំងអស់ ចាំបាច់ត្រូវតែត្រៀមខ្លួនទុកមុន ក្នុងសេណារីយ៉ូផ្ទុះសង្គ្រាម៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner