កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពី​កិច្ចការមុខងារ​សាធារណៈ នឹងប្រារព្ធ​នៅថ្ងៃ​ចន្ទ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា កម្ពុជាបំពេញតួនាទីជាប្រធានដឹកនាំកិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈក្រសួង​​មុខងារ​សាធារណៈ នៃព្រះរាជាណាចក្រ​កម្ពុជា នឹងដឹកនាំរៀបចំ «កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់ កិច្ចសហ​ប្រតិបត្តិ​ការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ ASEAN Conference on Civil Service Matters (ACCSM)» រយៈពេល​២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។

ប្រភពដដែលបន្តថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមមូលបទ «នវានុវត្តន៍សម្រាប់​ការ​ផ្តល់សេវាសាធារណៈឱ្យកាន់តែ​ប្រសើរ​ឡើង» ដោយ មានសមាសភាពចូល​រួមជាមន្ត្រីជាន់​ខ្ពស់​ដែលពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ នៃបណ្តាប្រទេស​អាស៊ាន និងប្រទេស ដែលជាដៃគូសន្ទនា ។

កិច្ចប្រជុំខាងលើនឹងទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

គប្បីជម្រាបជូនថា នៅក្នុងឆ្នាំ២០០៥ ស្ថាប័នមុខងារសាធារណៈនៃប្រទេស​កម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេន និង ជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ ជាលើកទី១។ នៅឆ្នាំ២០២៥ ពោលគឺក្នុងរយៈកាល២០ឆ្នាំក្រោយ​មក ក្រសួងមុខងារ​សាធារណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំកិច្ច​ប្រជុំ ACCSM លើកទី២៣ និង កិច្ចប្រជុំACCSM+3 លើកទី៨។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ ប្រតិភូដែលចូលរួមកិច្ចប្រជុំ នឹង​ត្រូវបានអញ្ជើញធ្វើ​ដំណើរទស្សនកិច្ចនៅ​ក្រុងកោះរ៉ុង ដែលជាតំបន់ទេសចរ​ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner