យុវជន១៨០នាក់ចូលរួមក្នុសិក្ខាសាលាយុទ្ធសាស្ត្រតស៊ូមតិ ជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៥
សៀមរាប៖បេក្ខជន បេក្ខនារីចំនួន១៨០នាក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានមកចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនសិក្ខាសាលាយុទ្ធសាស្ដ្រតស៊ូមតិលើកទី១ ថ្នាក់ខេត្តនៅសាលាគរុកោសល្យនិងវិក្រិត្ដការខេត្ដសៀមរាប ។ពួកគេមកពីវិទ្យាល័យរដ្ឋ និងឯកជនចំនួន២០វិទ្យាល័យ ក្នុងខេត្ដសៀមរាប ។

អ្នករៀបចំកម្មវិធីបានប្រកាសថា វគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់យុវជន ដើម្បីសិស្សល្អ ថ្នាក់ដឹកនាំល្អ អាចដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងជីវិតនាអនាគត ។វគ្គនេះក៏មានការចូលរួមពីលោកកែវ វិបុល អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោកគ្រូ អ្នកគ្រូ និងប្អូនៗជាបេក្ខជន បេក្ខនារីមកពីវិទ្យាល័យ ទូទាំងខេត្ត ។
លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បញ្ជាក់ថា កម្មវិធីជជែកដេញដោល ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងគោលបំណង និងគោលដៅ យុទ្ធសាស្ត្រនៃគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជន នឹងជាគំរូដែលប្រកបដោយគុណធម៌ សមត្ថភាព និងឆន្ទៈប្តេជ្ញាចិត្តខ្ពស់ដែលជាធនធានមនុស្សប្រកបដោយគុណតម្លៃ នឹងជាកម្លាំងបន្តវេនរបស់ប្រទេស ជាតិ មាតុភូមិ បណ្តុះបណ្តាលយុវជន ឱ្យក្លាយជាពលរដ្ឋសកល យុវជនឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនា តាមរយៈការជជែកដេញដោលបណ្តុះសមត្ថភាពយុវជន ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះ តាមរយៈការសន្ទនា កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ ប្រកប ដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិ ដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម ក្នុងនោះមាន កសាងពង្រឹងក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈជំនាញវិជ្ជាជីវៈឌីជីថលដល់សិស្ស-អក្សរភ្លេង សហគ្រិនភាព ភាពជាអ្នកដឹកនាំ អក្ខរកម្មហិរញ្ញវត្ថុ បានបណ្តុះបណ្តាលរស្តីពី “ជម្ងឺអេដស៍ មេរោគអេដស៍ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥។

ចំណែកលោក កែវ វិបុល អនុប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថានេះជាការកសាងទំនើបកម្មកម្មវិធីយុវជន ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពយុវជនឱ្យបានសមស្របតាមការវិវត្តក្នុងសម័យឌីជីថល ដើម្បីឆ្លើយតបតាមគោលនយោបាយស្តីពីការអភិវឌ្ឍយុវជន និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
សូមជម្រាបសិក្ខាសាលាលើកទី១នេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៧ដល់១៨ ខែឧសភា ឆ្នាំ២០២៥៕
ដោយ៖ ប៊ុន រដ្ឋា


