Zelensky ស្នើ Trump កុំសម្រេចចិត្តលើអ៊ុយក្រែន តែឯកឯង
បរទេស ៖ លោក Zelensky បាននិយាយថា លោកបានស្នើឱ្យ លោក Trump ប្រធានាធិបតីអាមេរិក កុំធ្វើការសម្រេចចិត្ត លើបញ្ហាអ៊ុយក្រែន តែឯកឯង។
មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកបានស្នើឱ្យលោក Donald Trump កុំធ្វើការសម្រេចចិត្ត អំពីប្រទេសអ៊ុយក្រែន «ដោយគ្មានពួកយើង»។ ជាការស្នើ មុនពេលដែលប្រធានាធិបតីអាមេរិក បាននិយាយទូរស័ព្ទ ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ។
លោក Zelensky ប្រាប់អ្នកសារព័ត៌មាន នៅទីក្រុង Kyiv ថា «ខ្ញុំបានសុំឱ្យគាត់កុំធ្វើការសម្រេចចិត្តណាមួយអំពីអ៊ុយក្រែន ដោយគ្មានយើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទើបបានជួបគ្នា តាមទូរស័ព្ទ កាលពីថ្ងៃចន្ទ។ លោក ត្រាំ បានអះអាងថា ជំនួបនេះ មានវឌ្ឍនភាពល្អ ខណៈលោក ពូទីន បានអរគុណលោក ត្រាំ ក្នុងការខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត