អធិការនគរបាលខណ្ឌឬស្សីកែវ នាំយកថិកា ផ្តល់ជូនប្រជាការពារសង្កាត់ ដែលរងរបួស ក្រោយចុះបង្ក្រាបជនញៀនថ្នាំ

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បាននាំយក ថិកា ផ្តល់ជូនប្រជាការពារសង្កាត់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជាការលើកកម្លាំងចិត្ត បន្ទាប់ពីចុះជួយចាប់ជនប្រើប្រាស់គ្រឿងញៀន ហើយទទួលរងរបួស ព្រោះជនបង្ក បានយកគល់អូសគប់ត្រូវ ក្នុងនោះលោកអធិការអរគុណប្អូនប្រុស និងកម្លាំងផ្សេងទៀត ដែលបានសហការជាមួយកម្លាំង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយដឹកនាំដឭផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពី៖ លោកវរសេនីយ៍ទោ ផល មេសា អធិការរង លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរងនិងលោកនាយប៉ុស្តិ៍នគរបាល គីឡីម៉ែត្រលេខ៦ និង ច្រាំងចំរេះទី២ មន្រ្តីប៉ុស្តិ៍ និងប្រជាការពារសង្កាត់បានធ្វើការបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះកំពុងសាងសង់ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ប៉ាន់ ពៅពន្លក អាយុ២៨ឆ្នាំ។ កម្លាំងនគរបាល និងប្រជាការពាររងរបួសស្រាលចំនួន ៤នាក់ និងម៉ូតូខូចខាតចំនួន ៣គ្រឿង ។

ជនសង្ស័យខាងលើ ត្រូវបានសាលាខណ្ឌឬស្សីកែវ បញ្ជូនទៅមណ្ឌលឱ្យកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner