ជប៉ុនផ្តល់ថវិកា ១,១៨២,៦៥៨ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយដែលមានគុណភាព និងការជួយកុមារ និងយុវជន

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១,១៨២,៦៥៨ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន ពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញ សមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្ត គម្រោងដូចតទៅ៖

១. “គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាម រយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣)” (ថវិកាចំនួន ៦១៨,០៨៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)

នៅក្នុងគម្រោងនេះ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងអនុវត្តសកម្មភាពមួយចំនួន ដើម្បីកែលម្អ ប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សា ដូចជា បណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃ ក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខ នៅក្នុងវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ គម្រោង នេះមានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាព ដែលរួមចំណែកក្នុងការអភិវឌ្ឍគ្រូ បង្រៀនអប់រំកាយប្រកបដោយគុណភាព ស្របតាម “ស្តង់ដាគុណភាពអប្បបរមាសម្រាប់ការផ្តល់ការទទួល ស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (MSAHEI)” នៅក្នុងប្រទេសកម្ពុជា។

២. “ការជួយកុមារ និងយុវជន ដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ” (ថវិកាចំនួន ៥៦៤,៥៧២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន

នៅក្នុងគម្រោងនេះ អង្គការកុមារឥតព្រំដែន នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការ លំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ សម្រាប់ឆ្នាំទីមួយ និងទីពីរនៃ គម្រោងនេះ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីចំនួនបី ត្រូវបានសាងសង់។ សម្រាប់ឆ្នាំទីបី មជ្ឈមណ្ឌល សិក្សាពេញមួយជីវិតថ្មីចំនួនពីរ នឹងត្រូវបានសាងសង់ និងបំពាក់ដោយសម្ភារៈសិក្សា។ តាមរយៈការផ្តល់ថ្នាក់ អប់រំសមមូល និងបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់កុមារ និងយុវជន ពួក គេអាចទទួលបានជំនាញ ដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគត ។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០ ដែលផ្តោតសំខាន់ទៅលើវី អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេស៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner