រុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែន ក្រោយពូទីននិងត្រាំជួបគ្នាតាមទូរស័ព្ទ

បរទេស៖ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ជាង១០០គ្រឿង ចូលទៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពី​បញ្ចប់ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Vladimir Putin មេដឹកនាំរុស្ស៊ី នេះបើតាមកងទ័ពអាកាសអ៊ុយក្រែន ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន ABC News នៅថ្ងៃអង្គារនេះ។

ខណៈដែលពិភពលោកកំពុងរង់ចាំមើល អ្វីដែលលោក Trump បាននិយាយថា ភាគីទាំងពីរ នឹងចរចារកសន្តិភាពភ្លាមៗ ក្រោយការសន្ទនាតាមទូរស័ព្ទ
កងទ័ពអាកាសរបស់អ៊ុយក្រែន បានសរសេរ នៅលើ Telegram ថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន ៣៥គ្រឿង ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន ១០៨ គ្រឿង ដែលបាញ់ចូលប្រទេសពេញមួយយប់ ហើយ ៥៨ គ្រឿងទៀតបានជាប់គាំង ពេលកំពុងហោះហើរ។ កងកម្លាំងអាកាសបានរាយការណ៍ពីការខូចខាតនៅលើដីនៅក្នុងតំបន់ចំនួនបួន របស់អ៊ុយក្រែន។

យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយដែរថា កងកម្លាំងរបស់ខ្លួន ក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ៨ គ្រឿង ពេញមួយយប់ ដូចគ្នា។

ការវាយប្រហារគ្នានេះ បានកើតឡើង បើទោះបីជាមានការធានាចុងក្រោយ របស់លោក Trump ថា កិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរអាចធ្វើទៅបាន បន្ទាប់ពីការហៅទូរស័ព្ទ ជាមួយលោកពូទីន ដែលមានរយៈពេលពីរម៉ោង។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval បន្ទាប់ពីទូរស័ព្ទថា «ខ្ញុំគិតថាអ្វីមួយនឹងកើតឡើង លទ្ធផលដ៏ធំ»៕

ប្រភពពី ABC News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner