កម្លាំងចម្រុះខេត្ត សហការជាមួយអាជ្ញាធរស្រុក ចុះរុះរើបែរបណ្ដែតលើទឹកចំនួន ៧៩ បែរដែលប៉ះពា ល់ដល់បរិស្ថានទឹកទន្លេ
(កំពង់ឆ្នាំង)៖ កម្លាំងចម្រុះខេត្តសហការជាមួយអាជ្ញាធរស្រុក ដឹកនាំដោយលោក ជា សុខរិទ្ធ អភិបាលរងខេត្ត និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ បានចុះរុះរើបែរចិញ្ចឹមត្រីមានដំបូលចំនួន ៧៩ បែរបណ្ដែតលើទឹកទន្កេក្នុង ភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៌ បានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា ការអនុវត្តតាមផែន ការបន្លាស់ទីផ្ទះបណ្ដែតលើទឹក ឡើង គោកវិញតាមបទបញ្ជារបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងចម្រុះដែលមានសមាសភាពដឹកនាំលោក ជា សុខរិទ្ធ អភិបាលរងខេត្ត លោកអភិបាល ស្រុកសហការជាមួយកងទ័ពកងពលតូចលេខ៥២ យោធភាគទី៥ ឈរជើងបង្ក្រាបបទល្មើសនេសាទ នៅឃុំឆ្នុកទ្រូ និងលោក លឹម ហាក់ មន្ត្រីនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក កេត យ៉ុង ស្នងការរងនគរបាលខេត្ត និងសហការី បានចុះរុះរើបែរចិញ្ចឹមត្រីមានដំបូលបណ្ដែតទឹកចំនួន ៧៩ បែរ ដែល(ប៉ះពាល់បរិស្ថានទឹក ) នៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។
ក្នុងនោះ លោក ចេង ចាន់ដូណា បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមានផែនការ និងបទបញ្ជារបស់ឯកឧត្តមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៨ ខែឧសភា ក្រុមការងារចម្រុះខេត្តនិងស្រុកបានចុះផ្សព្វផ្សាយផែនការនេះដល់ម្ចាស់បែរទាំងអស់រួចមកហើយ ដោយត្រូវរុះរើបែរនិងដំបូលចេញដោយខ្លួនឯងឱ្យអស់ គឺបានដាក់ឱសានវាត ត្រឹមថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៥ ។
លុះដល់ថ្ងៃឱសានវាតហើយនោះ ក្រុមការងារចម្រុះពិនិត្យឃើញម្ចាស់បែរមួយចំនួនមិនព្រមរុះរើបែរ ដោយខ្លួនឯងតាមការណែនាំឡើយ ។ ទើបចាប់ពីថ្ងៃទី ១១ ខែឧសភា មកក្រុម ការងារចម្រុះ និងសហការីបានចុះរុះរើបែរនិងដំបូលដែលនៅបណ្ដែតលើទឹកទន្លេទាំងអស់នោះចេញជាបន្តបន្ទាប់ផងដែរ។ ក្នុងពេលនេះដែរក្រុមការងារយើងក៏បានពិនិ ត្យឃើញម្ចាស់បែរបានចូលរួមរុះរើបែរខ្លួន ឯងជាមួយក្រុមការងារយើងផងដែរ ដោ យគ្មានអ្នកណាតវ៉ានោះឡើយ។ ហើយជាគោលការណ៍ការរុះរើបែរបណ្ដែតលើ ទឹកនេះ ក្រុមការងារចម្រុះនឹងត្រូវរុះរើឲ្យ អស់នៅក្នុងថ្ងៃទី២១ ខែឧសភានេះ។
លោកអភិបាលស្រុកបរិបូរណ៌ បានឲ្យដឹងទៀតថា ការពិតម្ចាស់បែរចិញ្ចឹមត្រីទាំង អស់នោះសុទ្ធតែបន្លាស់ទីផ្ទះបណ្ដែតលើ ទឹក ឡើងទៅរស់នៅលើគោករួចហើយ ។ ប៉ុន្តែកន្លងមកដោយឃើញប្រជាពលរដ្ឋមួយចំនួនតូចធ្វើដំបូលបែរចិញ្ចឹមត្រីបណ្ដែតនៅលើទឹកនៅតាមប្រឡាយមុខសាលាឃុំឆ្នុកទ្រូ និងពុំមានអាជ្ញាធរហាមឃាត់ឲ្យបានតឹងរឹងនោះទេ។ ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរឃុំនិងស្រុកមិនអនុញ្ញាតឱ្យមានបែរចិញ្ចឹមត្រីឬផ្ទះបណ្ដែតនៅលើទឹកទន្លេខុសច្បាប់ទៀតនោះឡើយ៕
សុខ គឹមសៀន




