រាជរដ្ឋាភិបាល ដាក់ចេញគោលការណ៍ច្បាស់លាស់ ក្នុងការធ្វេីយ៉ាងណាឱ្យពលរដ្ឋ មានលទ្ធភាពទទួលបានការងារ ព្រមទាំងមានចំណូលកាន់​តែខ្ពស់

(ព្រះសីហនុ)៖ ក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅរបស់​បងប្អូន​កម្មករ​ កម្មការនី​ និយោជក​ទាំង​អស់ និង​បាន​សម្តែ​ង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែលបាន​ជួប​សំណេះ​សំណាល​ជាមួយបងប្អូន​កម្មករ​ កម្មការនី​ នៅទីនេះ​ ហេីយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មី ក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំង​ចូលរួម​អបអរសាទរ​ដល់ការទទួលបាន​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​ ២០០​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ កំពុង​ដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រ​ជាជន ។​

សម្តេច​ធិបតី ​បាន​សង្កត់ធ្ងន់ថា​ ការ​ទទួល​បាន​ក្រុម​ហ៊ុន​ចំនួន​២០០នេះ​ ពុំ​មែន​កេីត​ឡេីង​ដោយ​ទេវតា​ទម្លាក់ចុះ​ពីលេីមេឃនោះទេ​ គឺកេីត​ចេញ​ពី​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៍ត្រឹម​ត្រូវ​របស់​សម្តេចតេជោ​ ហេីយរាជ​រដ្ឋាភិបាល​ និតីកាលទី​៧​ នៃ​រដ្ឋសភា​ នឹង​បន្តគាំទ្រ​ដល់​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​។ សម្តេច ​ជឿជាក់​ថា ​ក្រុម​ហ៊ុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ នឹង​មាន​ការ​កេីនឡេីងជាលំដាប់​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ ។

ទន្ទឹមនេះ ​ការសម្តែង​ភាពសប្បាយរីករាយ​ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសនេះ​ បានបង្កើត​ការងារ​យ៉ាងច្រើនជូនបងប្អូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់​ ដែលនេះ ជាសាក្ខីភាពពិត ដែលធ្វេីឱ្យតំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ ក្នុងខេត្ត​ព្រះសីហនុ​ ដែលជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា​ ផ្តល់ប្រាក់ឈ្មួលមធ្យម​សរុប​ប្រចាំ​ឆ្នាំ​ ប្រមាណ​ជាង​ ១៧៨​ លានដុល្លា​ និងបានចូលរួមចំណែកដល់បង្កើតការងារ នៅទូទាំង​ប្រទេសប្រមាណជាង ១.៨ លាននាក់។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព និងក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគ​មក​អភិវឌ្ឍសេដ្ឋកិច្ច, បង្កើតរោងចក្រសហគ្រាស និង ការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ, តែរាជរដ្ឋាភិបាលក៏មាន​មហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង​រោង​ចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករ​និយោជិត។​

សម្ដេចបន្ថែមថា ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំមួយ, ពោល គឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយ ជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រងមួយ ។ បងប្អូនកម្មករនិយោជិត ពិតជាបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងបុព្វហេតុដ៏ធំធេងនៃការកសាងជាតិគ្រប់ ដំណាក់កាល ។ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលជានិច្ច ។ សម្តេចបវរធិបតី បានធ្វើការបញ្ជាក់ថាក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ, តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជាកម្លាំង ចលករដ៏សំខាន់​មួយ សម្រាប់ការធ្វើពិពិធកម្ម និងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner