ឡាក់គី ផាវីលៀន ម៉ល រៀបចំយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី៣០ ខែឧសភា
ភ្នំពេញ៖ជឿថាមានមនុស្សមួយចំនួន មិនទាន់បរិច្ចាគឈាមនៅឡើយទេ ព្រោះដោយសារខ្លាច បារម្ភ ឬចង់ដែរ តែមិនដឹងបរិច្ចាគបានតាមរបៀបណា ?។
ការបរិច្ចាគឈាម គឺជាវិធីដ៏សាមញ្ញបំផុតមួយ ប៉ុន្តែមានប្រសិទ្ធភាពបំផុតក្នុងការជួយសង្គ្រោះជីវិត។ រាល់ការបរិច្ចាគមានសក្តានុពលក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នាសម្រាប់អ្នកជំងឺដែលកំពុងប្រយុទ្ធនឹងគ្រោះថ្នាក់ ជំងឺ ឬការវះកាត់ ដោយផ្តល់ឱ្យពួកគេនូវក្តីសង្ឃឹម និងឱកាសក្នុងការជាសះស្បើយឡើងវិញ។ ដំណើរការនេះគឺរហ័ស សុវត្ថិភាព និងផ្តល់រង្វាន់ ហើយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រធានាថាវាមានអនាម័យ និងផាសុកភាពសម្រាប់ម្ចាស់ជំនួយ។
តាមរយៈការលះបង់ពេលវេលារបស់អ្នកបន្តិចបន្តួច អ្នកអាចធ្វើជាវីរបុរសដល់នរណាម្នាក់ដែលត្រូវការជំនួយ។
ក្នុងឱកាសនេះ ឡាក់គី ផាវីលៀន ម៉ល បានរៀបចំយុទ្ធនាការ បរិច្ចាគឈាមដោយឥតគិតថ្លៃ ដែលសហការជាមួយ មជ្ឍមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា និងមានការឧបត្ថម្ភពីសំណាក់ ធនាគារអេស៊ីលីដា និង Lucky Burger.សម្រាប់អ្នកមានបំណងចង់បរិច្ចាគឈាម អាចចុះឈ្មោះតាមlinkខាងក្រោមនេះ https://shorturl.at/L2Y3C ដោយឥតគិតថ្លៃ ឬក៏ចូលទៅកាន់ Page LUCKY PAVILION Mall.។
យុទ្ធនាការបរិច្ចាគឈាមនឹងប្រព្រឹត្តនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨:៣០ ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក នៅឡាក់គី ផាវីលៀន ម៉ល ជាន់ផ្ទាល់ដី សង្កាត់បឹងកេងកង១ មហាវិថីព្រះសីហនុ ជាប់ការិយាល័យកណ្តាល ABA ជិតអគារ៤២ជាន់ ។
សប្បុរសជនដែលមកបរិច្ចាគឈាមក្នុងកម្មវិធីនេះ មិនត្រឹមតែបានជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែនឹងទទួលបានទាំងកាដូដ៏ស្រស់ស្អាតពីឡាក់គី ផាវីលៀន ម៉ល ទៀតផង សម្រាប់អ្នកស្ម័គ្រចិត្ត ១៥០នាក់ដំបូង។
កម្មវិធីបរិច្ចាគឈាមនេះធ្វើឡើងក្នុងគោលបំណងជួយបំពេញស្តុកឈាមនៅក្នុងប្រតិបត្តិការសង្រ្គោះជីវិត និងផ្តល់ក្តីស្រលាញ់ដល់អ្នកជំងឺដែលកំពុងមានតម្រូវការឈាមចាំបាច់ក្នុងប្រទេសកម្ពុជា ។បន្ថែមពីលើនេះ ការផ្តល់ឈាមជួយសង្រ្គោះជីវិតអ្នកដែលត្រុវការឈាម ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺមហារីក ជាដើម។ជាការល្អបំផុតប្រសិនបើយើងបរិច្ចាគឈាមឱ្យបានទៀងទាត់ អាចធ្វើឱ្យរាងកាយមានសុខភាពល្អ កាត់បន្ថយជំងឺមហារីក ជួយដល់ប្រព័ន្ធសរសៃឈាមបេះដូង និងកាត់បន្ថយការធាត់លើសទម្ងន់ជាដើម។





ដោយ៖ទីផ្សារ