លោក Putin ចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ជាលើកដំបូង

មូស្គូ ៖ ជាលើកដំបូងមិនធ្លាប់មានក្នុងពេលជាង ៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ចាប់តាំងពីទីក្រុងមូស្គូអះអាងថា ខ្លួនបានបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់នេះទាំងស្រុងកាលពីខែមុន។

បើតាមវីដេអូផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី លោកប្រធានាធិបតី ពូទីន បានទៅពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Kursk-2 ដែលកំពុងសាងសង់ ហើយបានជួបជាមួយទាហានស្ម័គ្រចិត្ត។

ទាហានស្ម័គ្រចិត្តទាំងនោះ បានស្លៀកសម្លៀកបំពាក់ឆ្លាក់ដោយទង់ជាតិរុស្ស៊ី អមដោយអក្សរ “Z” និង “V” ដែលជា និមិត្ដរូបនៃការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។

ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនរបស់លោកប្រធានាធិបតី ពូទីន នេះ ត្រូវបានគេជឿជាក់ថា គឺជាសារមួយបង្ហាញថា រុស្ស៊ីត្រូវតែវាយដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ បើទោះបីជាសង្គ្រាមនេះ រុស្ស៊ីត្រូវចំណាយច្រើនលើសលុប ទាំងទាហាន និងសម្ភារៈយោធាក៏ដោយ។

ចំណែកកូរ៉េខាងជើងក៏បានបញ្ជូនទាហានដល់ទៅ ១២.០០០នាក់ ដើម្បីជួយកងទ័ព រុស្ស៊ីដណ្តើមយកតំបន់ Kursk ពីអ៊ុយក្រែនមកវិញផងដែរ ននេះនេះបើយោងតាមសេចក្តរាយការណ៍របស់អ៊ុយក្រែន អាមេរិក និងកូរ៉េខាងត្បូង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner