លោក Putin បង្កើតជំរុំទ័ពតាម បណ្តោយ ព្រំដែន រុស្ស៊ី-អ៊ុយក្រែន

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងបង្កើតជំរុំកងទ័ព ឬហៅថា “តំបន់ការពារសន្តិសុខ” នៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក ពូទីន បានគូសបញ្ជាក់ថា ខ្ញុំបាននិយាយរួចហើយថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីបង្កើតតំបន់ការពារសន្តិសុខចាំបាច់មួយនៅតាមព្រំដែន។

មេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា កងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងដោះស្រាយបញ្ហានេះ… ចំណុចវាយប្រហារពីសត្រូវកំពុងត្រូវបានបង្ក្រាបយ៉ាងសកម្ម ហើយការងារនេះកំពុងដំណើរការ។

ជាមួយគ្នានេះ អ្នក នាំពាក្យ ក្រសួង ការ បរទេស អ៊ុយក្រែន លោក Heorhii Tykhyi បាន និយាយ ថា ផែនការរបស់លោក ពូទីន នេះ គឺជាការឈ្លានពាន ហើយ បាន បង្ហាញ ថា ររុរុស្ស៊ីជាមេឧបសគ្គរារាំងកិច្ច ប្រឹង ប្រែង សន្តិភាព ឥឡូវ នេះ។

ការប្រកាសរបស់លោក ពូទីន ធ្វើឡើងមុនពេលការដោះដូរអ្នកទោសប្រមាណ ១.០០០នាក់ រវាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃសុក្រនេះ ដែលកើតចេញពីលទ្ធផលនៃកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូងក្នុងរយៈពេលជាងបីឆ្នាំ នៅក្នុងប្រទេសតួកគី កាលពីសប្តាហ៍មុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner