សិង្ហបុរីគ្រោងប្រើឆ្កែយន្តដើរល្បាតទីក្រុងនៅថ្ងៃអនាគត

សង្ហិបុរី ៖ ឆ្កែយន្តត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើង នៅក្នុងតួនាទីផ្សេងៗនៅទូទាំងប្រទេស ដែលមានសេដ្ឋកិច្ចខ្លាំងបំផុតមួយនៅអាស៊ី គឺសិង្ហបុរី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering។

ភារកិច្ចរបស់ឆ្កែយន្តមានឈ្មោះថា quadruped រួមមានការយាមល្បាតឃ្លាំងឡានក្រុង ណែនាំអ្នកពិការភ្នែក ដើរល្បាតការដ្ឋានសំណង់ និងជំនួយសេវាសង្គមជាដើម។

ចំនួនក្រុមហ៊ុនផលិតមនុស្សយន្តទូទាំងប្រទេសសិង្ហបុរី ត្រូវបានគេប៉ាន់ស្មានថា បានកើនឡើងដល់ទៅ ៣០០ក្រុមហ៊ុននាពេលបច្ចុប្បន្ន ពោលគឺកើនឡើងពី ២០០ក្រុមហ៊ុនក្នុងឆ្នាំ២០២៣។

ប្រការនេះបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី។

ក្រៅពីនេះ ក៏មានក្រុមហ៊ុនផលិតមនុស្សយន្តក្រៅស្រុកជាច្រើនទៀតផងដែរ រួមទាំងមកពីប្រទេសចិន ដែលចូលមកក្នុងទីផ្សារឆ្កែយន្ត ហើយឥឡូវនេះ បានដាក់លក់ក្នុងមួយគ្រឿងមានតម្លៃ ២.៧០០ដុល្លារ។

ការប្រើប្រាស់ឆ្កែយន្ត quadruped បានកើនឡើងទូទាំងពិភពលោក សម្រាប់ប្រតិបត្តិការអនុវត្តច្បាប់ ប្រតិបត្តិការយោធា និងការល្បាតទីតាំងនុយក្លេអ៊ែរ។

តួយ៉ាង ប្រទេសសិង្ហបុរីកំពុងប្រើប្រាស់ឆ្កែយន្តកាន់តែខ្លាំងឡើង សម្រាប់ការថែទាំក្រោមដី ការត្រួតពិនិត្យទីតាំងសំណង់ និងសេវាកម្មសង្គម។

វិស័យមនុស្សយន្តរបស់ប្រទេសសិង្ហបុរីកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានក្រុមហ៊ុនកាន់តែច្រើនដាក់ពង្រាយឆ្កែយន្ត ជាពិសេសសម្រាប់ការងារឃ្លាំមើល និងអធិការកិច្ច៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner