រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ។

នេះបើយោងតាមសារចរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។

សារាចរដដែលបានឱ្យដឹងថា ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានជំរឿនមន្ត្រីរាជការស៊ីវិលចំនួន៣លើក រួចមកហើយ លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ តាមរយៈលទ្ធផលនៃជំរឿនទាំងនេះ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋានទិន្នន័យមន្ត្រីរាជការស៊ីវិលសម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រង មន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣)ការដាក់ឱ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងវិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាព អប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងវិធានការគន្លឹះក្នុង វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលសូមដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង ជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ។

សូមអញ្ជើញអានខ្លឹមសារទាំងស្រុងដូចខាងក្រោម …

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner