មេដឹកនាំអាហ្វ្រិកខាងត្បូងរំពឹង Trump ទៅប្រជុំនៅប្រទេសខ្លួន ក្រោយត្រូវបានដៀលចំមុខ

បរទេស៖ មេដឹកនាំប្រទេសអាហ្វ្រិកខាងត្បូង លោក Ramaphosa បាននិយាយថា លោករំពឹងលោក Donald Trump ប្រធានាធិបតីអាមេរិក នឹងចូលរួមកិច្ចប្រជុំ នៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ឬ G20 នៅប្រទេស អាហ្វ្រិកខាងត្បូង ក្រោយពេលដែ មេដឹកនាំរូបនេះ ត្រូវបានលោក Trump ដៀល នៅចំពោះមុខផ្ទាល់។

លោក Cyril Ramaphosa និយាយថា លោករំពឹង សមភាគីអាមេរិក លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូល G២០ នៅរដ្ឋធានី Johannesburg ក្នុងខែវិច្ឆិកា បើទោះបីជា លោកទើបត្រូវបានលោក Trump ដៀលនៅចំពោះមុខ ក្នុងពេលជួបគ្នា នៅសេតវិមាន ថ្មីៗនេះ ក៏ដោយ។

លោក Ramaphosa ប្រាប់អ្នកកាសែត នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានទៅសេតវិមានថា «ខ្ញុំរំពឹងថា គាត់នឹងមកអាហ្វ្រិកខាងត្បូង»។

គួររម្លឹកថា លោក Donald Trump កាលពីថ្ងៃពុធ បានដៀល មេដឹកនាំប្រទេស អាហ្រ្វិកខាងត្បូង រូបនេះថា ប្រល័យពូជសាសន៍ឯង នៅចំពោះមុខផ្ទាល់។

មេដឹកនាំអាមេរិក វ័យ៧៨ឆ្នាំ រូបនេះ ក៏បានចាក់វីដេអូ ៤នាទី នៅលើអេក្រង់ធំមួយ ដែលលោកបានអះអាងថា អំពើប្រល័យពូជសាសន៍ កំពុងប្រព្រឹត្ត លើជនជាតិស្បែកស ដែលជំរុញឱ្យកសិករ ភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក។ រឿងរាវនេះ បានកើតឡើង ក្រោយពេលដែលរដ្ឋបាលរបស់លោក Trump កាលពីដើមខែនេះ បានផ្តល់ឋានៈជាជនភៀសខ្លួន ដល់ជនជាតិស្បែកសជាង ៥០នាក់ មកពីអាហ្វ្រិកខាត្បូង ដោយគិតថា នៅទីនោះ មានការប្រល័យពូជសាសន៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner