ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាត់ទុកពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១ រួមចំណែកផលិតធនធានបន្តវេនសម្រាប់ជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

តាកែវ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១ បានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមបាល់ទះអធិការដ្ឋានគរបាល ស្រុក ព្រៃកប្បាស ក្លាយជាម្ចាស់ជើងឯក ។

ព្រឹតិការណ៍ប្រកួតកីឡាបាល់ទះថ្នាក់ខេត្តដ៏ធំមួយនេះ ត្រូវបានអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក បណ្ឌិត អាំង សេរីពិសិដ្ឋ បានចាត់ទុកជាគំរូដ៏ល្អ និងជាសកម្មភាពមួយចូលរួមយ៉ាងសំខាន់ជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងការចម្រាញ់ស្វែងរកបានធនធានកីឡាករបាល់ទះឆ្នើមៗពោពេញដោយសក្កានុពលបន្តវេនជម្រើសជាតិ។

ជាមួយការប្រកួតដ៏ធំប្រចាំខេត្ត រៀបចំលើកទី១ ដោយអគ្គស្នងការដ្ឋានគរបាលខេត្ត តាកែវនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត តាកែវ បានគាំទ្រ និងសាទរយ៉ាងខ្លាំង ព្រោះនេះជាការរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទះនៅក្នុងខេត្ត ហើយ ការប្រកួតនេះវាបានផ្តល់ជូននូវសុខមាលភាព មិត្តភាពនិងសាមគ្គីភាព ពិសេស ជួយឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញាន និងអំពើរអបាយមុខផ្សេងៗដែលសង្គមកំពុងស្អប់ខ្ពើម។ ហើយអ្វីដែលបានតែរួមចំណែកកាន់តែខ្លាំងថែមទៀតនោះ គឺ ការចូលរួមជាមួយយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយមុខប្រចាំជីវិត។

ក្នុងនាមអភិបាលតាកែវ ឯកឧត្តម បានរំពឹងខ្ពស់ថា ធនធានកីឡាករដែលចម្រាញ់បានពីការប្រកួតពានរង្វាន់កីឡាបាល់ទះ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ លើកទី១នេះ ក្លាយជាក្រុមបាល់ទះដ៏មានសក្កានុពលប្រកួតតំណាងខេត្តតាកែវ នាំយកជ័យជម្នះកិត្តិយសមកជូនខេត្ត ពីការប្រកួតនានា និងពានរង្វាន់ថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ ដែលបានមកចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានបញ្ចេញនូវចំណាប់អាម្មណ៍ថា ព្រឹត្តិការណ៍ប្រកួតនេះ ពិតជាអស្ចារ្យណាស់ បានទាក់ទាញយុវជនដូចជាពួកគេបណ្តុះក្តីស្រម៉ៃចង់ក្លាយជាកីឡាករចូលរួមលេងក្នុងពានរង្វាន់មួយនេះនៅពេលខាងមុខ ។

ពានរង្វាន់ កីឡាបាល់ទះ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លើកទី១នេះ ជាព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏ធំដំបូងគេ សម្រាប់ថ្នាក់ខេត្ត ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់បញ្ចូលជាសកម្មភាពបំផុសកីឡាបាល់ទះដ៏គំរូ ដែលរួមចំណែកផលិតធនធានឆ្នើមៗជូនសហព័ន្ធកីឡាបាល់ទះកម្ពុជា៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner