ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

(កាលីហ្វ័រនីញ៉ា)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបជាមួយតំណាងសាកលវិទ្យាល័យ UC Berkeley នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន ទី១. ការរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍកម្មវិធីអប់រំ លើជំនាញបច្ចេកវិទ្យាឌីជីថល ទី២.ការណែនាំអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV ទី៣. ការសិក្សានិងស្វែងយល់ពីកម្មវិធីជំរុញធុរកិច្ចថ្មីឌីជីថល ។

លោកស្រី Susan Gieseck នាយិកាផ្នែកទំនាក់ទំនងសាកលនៃមជ្ឈមណ្ឌលសហគ្រិនភាពនិងបច្ចេកវិទ្យា បានលើកឡើងពីបទពិសោធនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលជាមួយបណ្តាប្រទេសមួយចំនួន។ លោកស្រីបានកោតសរសើរ និងសម្តែងការចាប់អារម្មណ៍ចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV។

ជាមួយគ្នានេះ លោកស្រី Talyor Marcus ប្រធានផ្នែកការពង្រីកអាជីវកម្មនៅអឺរ៉ុបនិងសាកលនៃ Berkeley Skydeck បានលើកឡើងអំពីកម្មវិធីជំរុញធុរកិច្ចថ្មី តាមរយៈបណ្តាញនៃអ្នកប្រឹក្សាយោបល់ ដៃគូក្នុងឧស្សាហកម្ម និងវិនិយោគិត ដែលមានក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Berkeley Skydeck។ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការរៀបចំឱ្យធុរកិច្ចថ្មីឌីជីថល (Digital Startup) របស់កម្ពុជាចូលរួមក្នុងកម្មវិធីជំរុញនេះ ដើម្បីមានឱកាសពង្រឹងសមត្ថភាពនិងមានលទ្ធភាពចូលក្នុងទីផ្សារសហរដ្ឋអាម៉េរិក៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner