ផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំង ដែលល្បីរហូតដល់ក្រៅប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក

(ភ្នំពេញ)៖ នៅពេលនេះផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើងដែលល្បីរហូតដល់ក្រៅប្រទេសតាមរយៈប្រ័ពន្ធផ្សព្វផ្សាយធំៗលើពិភពលោក ។ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។

ឥឡូវនេះចំនួន ប្រជាពលរដ្ឋមកលេងកំសាន្តនៅផ្លូវថ្មើរជើងកាន់តែកើនឡើងក៏កើតមានបញ្ហាខ្វះចន្លោះខ្លះបញ្ហាការលក់ដូរ បញ្ហាចំណតនិងបញ្ហា បរិស្ថានត្រូវតែធ្វើការកែលម្អរ ។ ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលតែងយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅផ្លូវថ្មើរជើង (Walk Street) ។

ការកំណត់ចំនួនស៊ីក្លូឱ្យចូលផ្លូវថ្មើរជើងតែ ១៤គ្រឿងក្នុងមួយថ្ងៃ (សៅរ៍ និង អាទិត្យ)ដោយឆ្លាស់គ្នាសម្រាប់ចូលដឹកភ្ញៀវដែលលំបាកក្នុងការធ្វើដំណើរ។ ចំពោះបញ្ហាធុងសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យដាក់លើផ្លូវថ្មើរជើង (Walk Street)ទេ គឺត្រូវដាក់លើចិញ្ចើមផ្លូវ។ តែអ្នកលក់ដូរតែងរុញចេញដើម្បីញែកកន្លែងសម្រាប់លក់ដូរ ។

សូមជម្រាបជូនថា មកដល់ពេលនេះផ្លូវថ្មើរជើង (Walk Street) មានអាយុ ១៥សប្តាហ៍ហើយ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការ(ឆ្នាំទេសចរណ៍កម្ពុជា.ចិន២០២៥) ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ ខាងមុខនេះដែលក្នុងនោះនៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យទី២៤ និង ២៥ឧសភា ព្រឹត្តិការណ៍នេះនឹងមានការសម្តែងទស្សនីយ៍ភាពសិល្បៈរួមគ្នាកម្ពុជា.ចិន សម្រាប់មហាជនទស្សនានៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ (Walk Street) ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner