អ៊ីស្រាអែលសម្លាប់កូន៩នាក់របស់វេជ្ជបណ្ឌិតនៅហ្គាហ្សា

បរទេស៖ កូនៗចំនួន៩នាក់ របស់ប្តីប្រពន្ធជាវេជ្ជបណ្ឌិតដូចគ្នា ត្រូវបានសម្លាប់ អំឡុងការវាយប្រហារ របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។

ទីភ្នាក់ងារការពារជនស៊ីវិល របស់ Gaza បាននិយាយ កាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងទីក្រុង Khan Yunis បានសម្លាប់កូន៩នាក់ របស់វេជ្ជបណ្ឌិតជាប្តីប្រពន្ធ ប៉ុន្តែ ស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើល របាយការណ៍នេះ បន្ថែម។

អ្នកនាំពាក្យការពារជនស៊ីវិលប្រចាំនៅហ្គាហ្សា លោក Mahmud Bassal បាននិយាយថា ទីភ្នាក់ងារបានទៅយក សាកសពរបស់ កុមារ ៩នាក់ ចេញពីផ្ទះ របស់វេជ្ជបណ្ឌិត ឈ្មោះ Hamdi al-Najjar និងភរិយារបស់លោក គឺលោកស្រី វេជ្ជបណ្ឌិត Alaa al-Najjar។ លោកបានបន្ថែមទៀតថា លោកវេជ្ជបណ្ឌិត និងកូនប្រុសម្នាក់ទៀត ឈ្មោះ Adam អាយុ១០ឆ្នាំ ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ នៅអំឡុងការវាយប្រហារ កាលពីថ្ងៃសុក្រ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួន នៅតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ដោយទាញការរិះគន់ពីអន្តរជាតិ ដែលបានអំពាវនាវ ដោយទទូច អនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយច្រើន បន្ថែមទៀត ចូលតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែល ទើបបានបន្ធូរបន្ថយផ្នែកខ្លះ នៃការបិទផ្លូវ លើជំនួយ ដែលបានដាក់ចេញ កាលពីថ្ងៃទី ២ ខែមីនា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner