លោក Putin អួតថា រុស្ស៊ីនៅតែជាប្រទេសនាំចេញសព្វាវុធច្រើនបំផុតក្នុងលោក

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកោតសរសើរជំហរដ៏រឹងមាំប្រទេសរបស់លោក ដែលនៅតែរក្សាតំណែងក្នុងចំណោមប្រទេសទាំង៥ នាំចេញសព្វាវុធច្រើនបំផុតនៅក្នុងពិភពលោក ដែលនេះបង្ហាញពីគុណភាពអាវុធផលិតដោយរុស្ស៊ី។

ថ្មីៗនេះ លោកប្រធានាធិបតី ពូទីន បានប្រកាសក្តែងៗក្នុងអំឡុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសថា រុស្ស៊ីនៅតែបន្តស្ថិតក្នុងចំណោមមេដឹកនាំកំពូលទាំង៥ នៅក្នុងទីផ្សារសព្វាវុធពិភពលោក ហើយរក្សាបាននូវមុខតំណែងជាអ្នកនាំចេញឈានមុខគេក្នុងវិស័យជាច្រើន ទោះបីជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែនក៏ដោយ។

កាលពីខែវិច្ឆិកា នាយកប្រតិបត្តិនៃទីភ្នាក់ងារសព្វាវុធរដ្ឋ Rosoboronexport លោក Aleksandr Mikheev បានប្រាប់កាសែត Vedomosti ថា ការបញ្ជាទិញសព្វាវុធពីប្រទេសរុស្ស៊ី នៅតែឈានដល់កម្រិតកំណត់ត្រាដល់ ៥៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

នៅក្នុងឆ្នាំ២០២៤ដដែល រុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការលក់សព្វាវុធជាសកល ជាមួយនឹងការនាំចេញមានចំនួន ១២.៣២%នៃទីផ្សារអន្តរជាតិ នេះបើយោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិភាគពាណិជ្ជកម្មអាវុធពិភពលោក (CAWAT)។ សហរដ្ឋអាមេរិកបានគ្រប់គ្រងវិស័យនេះចំនួន ៣៧.៩២% ហើយអ្នកលក់កំពូលផ្សេងទៀត គឺបារាំង ៦.៩០% កូរ៉េខាងត្បូង និងអ៊ីតាលី ៥.១០%៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner