លោកTrumpហៅលោកPutinថា «ឆ្កួត»

បរទេស ៖ លោក Trump បានហៅ លោក ពូទីន ថាជា «មនុស្សឆ្កួត» ជុំវិញការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ហើយបានព្រមានថា ការប៉ុនប៉ងណាមួយ ក្នុងការដណ្តើម កាន់កាប់អ៊ុយក្រែន ទាំងស្រុងនឹង «នាំទៅដល់ការដួលរលំ នៃ ប្រទេសរុស្ស៊ី»។

លោក ដូណាល់ ត្រាំ បាននិយាយ តាមរយៈបណ្តាញសង្គម Truth social ថា
«ខ្ញុំតែងតែមានទំនាក់ទំនងល្អ ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែ មានអ្វីមួយបានកើតឡើង ចំពោះគាត់…គាត់ពិតជាឆ្កួតមែន!»។

លោកបានបន្តថា «គាត់ចង់បានអ៊ុយក្រែនទាំងអស់ មិនមែនត្រឹមតែមួយផ្នែកទេ…ខ្ញុំតែងតែនិយាយថា ប្រសិនបើគាត់ធ្វើមែន វានឹងនាំទៅដល់ការដួលរលំ នៃប្រទេសរុស្ស៊ី!»។

មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស១៣នាក់ ត្រូវបានសម្លាប់ ខណៈដែលរុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ទៅលើទីក្រុង របស់ប្រទេសនេះ ពេញមួយយប់ថ្ងៃអាទិត្យ បើទោះបីជា ទីក្រុង Kiev និង Moscow បានសម្រេចការផ្លាស់ប្តូរ អ្នកទោសដ៏ធំបំផុត របស់ពួកគេក៏ដោយ។

រុស្ស៊ីក៏បានប្រាប់ដែរថា ជើងហោះហើរនៅអាកាសយានដ្ឋានទីក្រុងមូស្គូ ត្រូវបានបិទ ជាបណ្តោះអាសន្ន ដោយសារតែសកម្មភាពយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ផងដែរ ប៉ុន្តែ មិនមានអ្នករងរបួស ត្រូវបានរាយការណ៍ នោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner