អ៊ីស្រាអែលវាយប្រហារសាលានៅហ្គាហ្សា ស្លាប់ជាង១០នាក់

បរទេស៖ ក្រុមអ្នកជួយសង្គ្រោះ នៅហ្គាហ្សា បាននិយាយថា មនុស្សជាង១០នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសាលារៀន មួយកន្លែង។

ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល នៅព្រឹកព្រលឹម ថ្ងៃច័ន្ទនេះ បានសម្លាប់មនុស្ស១៣នាក់ នៅឯសាលា Fahmi Al-Jarjawi ស្ថិតនៅក្នុងសង្កាត់ Al-Daraj។

ក្រសួងការពារជនស៊ីវិល បាននិយាយ នៅលើបណ្តាញសង្គម Telegram ទៀតថា នៅមានមនុស្ស២១នាក់ទៀត បានរងរបួស ហើយ ទាំងសាកសព និងអ្នករបួស ត្រូវបានយកចេញពីខាងក្នុងសាលានេះ ដូចគ្នា។

ក្រសួងសុខាភិបាល ហ្គាហ្សា គ្រប់គ្រង ដោយពួកហាម៉ាស់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងសង្គ្រាម ប្រមាណ២០ខែនេះ បានកើនដល់ ចំនួនជាង៥៣,៩០០នាក់ ដែលភាគច្រើន គឺជាជាជនស៊ីវិល។

អ៊ីស្រាអែលបានផ្តើមវាយប្រហារ សងសឹក នៅតំបន់ហ្គាហ្សា ក្រោយពេលដែលពួកហាម៉ាស់-ប៉ាឡេស្ទីន បានវាយប្រហារអ៊ីស្រាអែល ស្លាប់មនុស្ស ជាង១ពាន់នាក់ កាលពីឆ្នាំ២០២៣៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner