មន្ទីរសាធារណការ ខេត្តព្រះសីហនុ ៖ ការចុះផ្សាយ CHRTV online គឺជាការចុះផ្សាយមួលបង្កាច់បំផ្លើសខុសពីការពិតទាំងស្រុង ព្រមទាំងបានប្រើប្រាស់ នូវរូបភាពចាស់ៗ មិនមែននៅស្ថានីយយើងខ្ញុំឡើយ
(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គម គេហទំព័រ ស៊ីអេចអ ជីវីអនឡាញ (CHRTV online) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបង្កើតព័ត៌មានមិនពិតមួលបង្កាច់ ចោទប្រកាន់ថ្នាក់ដឹកនាំមន្ទីរ និង ប្រធានជញ្ជីងថ្លឹងរថយន្ត ទាំង២កន្លែង នៅផ្លូវជាតិលេខ៤ គឺស្ថានីយជញ្ជីងអូរចំណារ ស្រុកព្រៃនប់ និង ស្ថានីយជញ្ជីងស្ទឹងច្រាល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រែក្លាយទៅជាស្ថានីយជញ្ជាំងថ្លឹងលុយទាំងយប់ ទាំងថ្ងៃ ដោយសារមានខ្នងបង្អែករឹងមាំ និងជាមន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។
ថ្នាក់ដឹកនាំទាំងអស់មន្ទីរ និងប្រធានស្ថានីយទាំង ២កន្លែង ស្ថិតនៅផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ និង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺជូនសាធារណជនដូចតទៅ៖
ការបង្កើតព័ត៌មានបំពុលសង្គមថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ប្រែក្លាយ ទៅជាស្ថានីយជញ្ជាំងថ្លឹងលុយទាំងយប់ទាំងថ្ងៃ និងបណ្តោយស្ថានីយជញ្ជាំងទាំងពីរ ធ្វើអ្វីៗតាមអំពើចិត្តនេះ។ ការចុះផ្សាយរបស់ គេហទំព័រ ស៊ីអេចអ ជីវីអនឡាញ (CHRTV online) ដែលបានចុះផ្សាយ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៥ នេះ គឺជាការចុះផ្សាយមួលបង្កាច់បំផ្លើសខុសពីការពិតទាំងស្រុង ព្រមទាំងបានប្រើប្រាស់ នូវរូបភាពចាស់ៗ មិនមែននៅស្ថានីយយើងខ្ញុំឡើយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមបដិសេធ គឺមិនមានករណីនេះចំពោះការអនុវត្តការងារនៅក្នុងស្ថានីយជញ្ជីងអូរចំណារ និងស្ថានីយ ជញ្ជីងស្ទឹងច្រាលទេ៕
សូមអញ្ជើញអានខ្លឹមសារទាំងស្រុងខាងក្រោមនេះ !
