ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យា នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក

(រដ្ឋកាលីហ្វ័រនីញ៉ា)៖ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដូចជាក្រុមហ៊ុន Toyota Boshoku ក្រុមហ៊ុន Hyundai ក្រុមហ៊ុន LG និងក្រុមហ៊ុន ROKiT ក្រោមការសម្របសម្រួលរៀបចំដោយក្រុមហ៊ុន Plug and Play ដែលមានបណ្តាញទំនាក់ទំនងក្រុមហ៊ុនបច្ចេកវិទ្យានានា។

កិច្ចប្រជុំទាំងនេះ មានគោលបំណង (១) ទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា (២) សិក្សាអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងយានយន្ត (៣) ស្វែងយល់អំពីយន្តការនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថល (Digital Startup) (4) ស្វែងយល់អំពីបច្ចេកទេសក្នុងការរៀបចំ WIFI នៅទីសាធារណៈ និង(៥) ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner