Macron ថាមិនបានឈ្លោះគ្នាជាមួយប្រពន្ធលើយន្តហោះ

បរទេស ៖ ប្រធានាធិបតី ប្រទេសបារាំង លោក Emmanuel Macron បានបដិសេធនូវការលើកឡើងដែលថា «លោកឈ្លោះគ្នាជាប្រពន្ធ» នៅលើយន្តហោះ ក្នុងពេលទៅដល់ទីក្រុង ហាណូយ។

ការច្រានចោលនេះ ត្រូវបានធ្វើឡើង ក្រោយពេលបែកធ្លាយរូបភាពវីដេអូ បង្ហាញពីភរិយារបស់លោក Macron គឺ លោកស្រី Brigitte បានយកដៃច្រានមុខលោកចេញ នៅច្រកទ្វារយន្តហោះ ពេលរៀបនឹងចុះលើដីវៀតណាម ជាដំណើរទស្សនកិច្ចផ្លូវការ របស់មេដឹកនាំបារាំង រូបនេះ។

ក្នុងពេលមានវត្តមាន នៅវៀតណាម លោក Macron បានបន្ថែមថា «ខ្ញុំគ្រាន់តែនិយាយលេង ជាមួយប្រពន្ធរបស់ខ្ញុំទេ»។ ចំពោះវីដេអូបែកធ្លាយ លោកបានអះអាងថា «គ្រាន់តែជាការលេងសើច របស់ពួកគេ ដូចដែលយើង តែងតែបានឃើញ»។ លោក Macron បានបន្ថែមថា វីដេអូផ្សេងទៀត ធ្លាប់ត្រូវបានបកស្រាយខុស បង្ហាញពីលោកចែករំលែក ថង់កូកាអ៊ីន ឬ ប្រឈមមុខនឹងប្រធានាធិបតី ទួកគី ជាដើម។

លោក Macron បានមានប្រសាសន៍ថា «គ្មានអ្វីមួយកើតឡើងពិត ដូចក្នុងវីដេអូ ទាំងនេះទេ…សូមអ្នកគ្រប់គ្នា ត្រូវតែស្ងប់ចិត្ត»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner