កូរ៉េខាងជើងថាខែលការពារមីស៊ីល ‘Golden Dome’ អាមេរិកគ្រោះថ្នាក់ខ្លាំងណាស់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ខ្លួនបានថ្កោលទោសផែនការ ខែលការពារកាំជ្រួច «Golden Dome» របស់ប្រធានាធិបតីអាមេរិក Donald Trump ថា ជាការគម្រាមកំហែង «ដ៏គ្រោះថ្នាក់បំផុត» ដែលមានបំណង ផលិតសព្វាវុធ។
បើតាមទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េ ឬ KCNA ក្រសួងការបរទេសបានហៅប្រព័ន្ធនេះថា ជា «គំនិតផ្តួចផ្តើមគំរាមកំហែង ដ៏គ្រោះថ្នាក់បំផុត» ដែលមានគោលបំណង គម្រាមកំហែងដល់សន្តិសុខជាយុទ្ធសាស្ត្រ របស់រដ្ឋអាវុធនុយក្លេអ៊ែរ មួយនេះ» ។
លោក Trump បានប្រកាសអំពីព័ត៌មានលម្អិតថ្មី និង ការផ្តល់មូលនិធិដំបូង សម្រាប់ប្រព័ន្ធខែលមីស៊ីលនេះ កាលពីសប្តាហ៍មុន ដោយហៅថា «មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ភាពជោគជ័យ និងសូម្បីតែការរស់រានមានជីវិត របស់ប្រទេសយើង»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ