Zelenskyថា រុស្ស៊ីបាញ់អ៊ុយក្រែនឆុតធំរាល់យប់

បរទេស ៖ លោក Zelensky បាននិយាយថា ការវាយប្រហាររបស់រុស្សីក្លាយជា «កាន់តែសាហាវ និងជាឆុតធំ» ជារៀងរាល់យប់ ក្នុងនោះ ត្រឹម៣ថ្ងៃ មានមីស៊ីល និង ដ្រូន ចំនួន៩០០គ្រឿង បាញ់លើអ៊ុយក្រែន។

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក កាលពីថ្ងៃចន្ទ ថា «ការវាយប្រហាររបស់រុស្ស៊ី កាន់តែមានភាពក្លាហាន និងទ្រង់ទ្រាយធំ ជារៀងរាល់យប់»។

លោកបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចប្រហែល៩០០គ្រឿង ត្រូវបានបាញ់លើអ៊ុយក្រែន ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ លោក Zelensky បន្ថែមថា «នេះមិនមានន័យ ជាប្រតិបត្តិការយោធា ធម្មតាទេ ប៉ុន្តែ វាគឺជាជម្រើសនយោបាយ ជាក់ស្តែង – ជម្រើស របស់ពូទីន ជម្រើស របស់រុស្ស៊ី – ដើម្បីបន្តការប្រយុទ្ធ និងបំផ្លាញជីវិត»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner