រដ្ឋបាលខេត្តកំពង់ចាម​ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជន​ចំនួន២៧០លានរៀលសម្រាប់គាំទ្រដល់​មូលនិធិ​គន្ធបុប្ផា​

កំពង់ចាម​៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត​កាលពី​ព្រឹកថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៥​នេះ​ បានអញ្ជើញទទួលថវិកាពីមន្ត្រីរាជការ​ និងសប្បុរសជន​ចំនួន​ ២៧០លានរៀល​ សម្រាប់​គាំទ្រដល់មូលនិធិ គន្ធបុប្ផាកម្ពុជា។

ថវិកាខាងលើជាសកម្មមនុស្សធម៌ឆ្លើយតបនឹងយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់”​ចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមបេស កកម្មសង្រ្គោះជីវិតកុមារកម្ពុជា និងតបតាមសេចក្តីអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា កម្ពុជា ខណៈដែលយុទ្ធនាការនេះនឹងប្រារព្ធជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា ខាងមុខ។

ដោយឡែកសម្រាប់ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការ ផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តី ស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំនូវ​យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងបានធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ជាពាណិជ្ជករ សិប្បករវិនិយោគិន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជន ចូលរួមជួយជាវិភាគទាន តាមការស្ម័គ្រចិត្ត ដើម្បីទ្រទ្រង់នឹងជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលបាននឹងកំពុងជួយសង្គ្រោះកុមារកម្ពុជា​ ៕
ដោយ៖លី ពៅ

ads banner