ប្រតិភូខណ្ឌចំនួន៤ នាំយកអំណោយទៅចែកជូនកងទ័ព វរ:៣៩២ ឈរជើងតំបន់ប្រាសាទព្រះវិហារ

(ព្រះវិហារ)៖ ប្រតិភូខណ្ឌ ចំនួន៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន លោក សេង គន្ឋ អភិបាលខណ្ឌមានជ័យ និងលោក សុខ សម្បត្តិ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងយោធាដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារនោះ គឺអង្គភាពវរ:សេនាតូចលេខ ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលឈរជើងបំពេញបេសកម្មការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥ ។

សកម្មភាពចែកអំណោយដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីខាងលើនេះ បានបង្ហាញពីការយកចិត្ត និងគាំទ្រពីសមរភូមិខាងក្រោយ ចំពោះសមរភូមិខាងមុខ។ ដោយឡែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំគណៈប្រតិទៅកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១៥នេះ។

នៅចំពោះមុខកម្លាំងទាហានទាំងអស់ លោកអភិបាលទាំង ៤ខណ្ឌ បានលើកឡើងនូវចំពោះមុខកងទ័ពថា ប្រទេសកម្ពុជា បាននិងកំពុងវិវត្តរីកចម្រើនទៅមុខ ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ គិតមកដល់ពេលនេះ មានរយៈពេលជាង ២៥ឆ្នាំមកហើយ។

មរតកសន្តិភាពដ៏ពិសិដ្ឋិនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបានផ្តល់នូវកាលានុវត្តភាពដ៏ធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ហើយសមិទ្ធផលទាំងនេះ បាននិងកំពុងជំរុញលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

នាឱកាសនោះដែរ ប្រតិភូ បាននាំយកអំណោយ ផ្តល់ជូនវរ:សេនាតូចលេខ ៣៩២ នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់រវៈកងទ័ព ដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាច ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner