លោកត្រាំថា ការរាំងខ្ទប់បទបញ្ជាពន្ធរបស់តុលាការ ជារឿងដ៏រន្ធត់

បរទេស ៖ តាមរយៈបណ្តាញសង្គមផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ លោក ប្រធានាធិបតីអាមេរិក Donald Trump បានហៅការសម្រេចចិត្ត របស់តុលាការសហព័ន្ធ ដែលរាំងខ្ទប់បទបញ្ជា តំឡើងពន្ធរបស់លោក គឺជារឿងនយោបាយ និង គួរឱ្យរន្ធត់ណាស់។

តុលាការសហព័ន្ធ កាលពីថ្ងៃពុធ បានសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump ហើយថែមទាំងបានអះអាងថា លោកប្រធានាធិបតីអាមេរិក រូបនេះ កំពុងប្រើអំណាច ធ្វើលើសពីតួនាទី ជុំវិញការដាក់សំពាធ លើទំនិញនាំចូល ពីបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក បានអះអាងថា ការដាក់ពន្ធរបស់លោក Donald Trump បានបង្កើនតម្លៃទំនិញប្រចាំថ្ងៃ ប៉ះពាល់ខ្លាំងដល់ប្រជាជនអាមេរិក ដែលជាអ្នកប្រើប្រាស់។

ប្រធានាធិបតីអាមេរិកលោក Donald Trump រិះគន់ចំពោះសេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិ ដែលរារាំងពន្ធគយភាគច្រើន របស់លោក ដោយហៅថា “គួរឱ្យរន្ធត់” ហើយនិយាយថា តុលាការកំពូល គួរតែប្តូរចិត្ត “ឱ្យបានលឿន និងច្បាស់លាស់”៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner